ដំណើរទស្សនៈកិច្ចពិព័រណ៍ពាណិជ្ជកម្មពិភពលោកនៅទីក្រុងក្វាងចូវ
16 Oct, 2024 16:01 PM | 1 month ago
(បាត់ដំបង)៖ ដោយមើលឃើញនូវសក្តានុពលកសិកម្មនៅក្នុងខេត្តបាត់ដំបង និងការគិតគូរយកចិត្តទុកដាក់លើការអភិវឌ្ឍន៍សម្ថភាពផលិត និងកែឆ្នៃរផលិតផលកសិកម្មអ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានចាត់តាំង លោក ជា សុខឡេង អនុប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបងទទួលបន្ទុកផ្នែកឧស្សាហកម្ម-សិប្បកម្ម ដឹកនាំសមាជិក សមាជិកាដែលជាម្ចាស់សហគ្រាស ពាណិជ្ជករ និងអាជីវករ សរុបចំនួន៣៤នាក់ទៅចូលរួមព្រឹត្តិការណ៍ពិព័រណ៍ CANTON FAIR នៅទីក្រុងក្វាងចូវ ប្រទេសចិនរយ:ពេល៥យប់៦ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ទី២០ ខែតុលា ឆ្នាំ២០២៤ ក្នុងគោលបំណង ស្វែងយល់អំពីទំនើបកម្មសម័យថ្មីលើវិស័យ SME ដើម្បីពង្រឹងសម្ថភាពក្នុងការផលិត និងកែឆ្នៃនានា ។
អត្ថបទ និងរូបភាពដោយ ៖ សភាពាណិជ្ជកម្មខេត្តបាត់ដំបង