វេទិកាការងារប្រចាំឆ្នាំរបស់ សហព័ន្ធ ក្រោមប្រធានបទ “វឌ្ឍនភាពនៃវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា និងចក្ខុវិស័យសម្រាប់អនាគត”
22 Feb, 2024 09:38 AM | 9 months ago
Annual Labour Forum on Progress of Industrial Relations in Cambodia and Future Prospect.
———-
នៅថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣០នាទីព្រឹក នៅសណ្ឋាគារកាប៉ូឌីយ៉ាណា (Cambodiana Hotel) រៀបចំសហការគ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ចំពោះ “វេទិកាការងារប្រចាំឆ្នាំរបស់ សហព័ន្ធ ក្រោមប្រធានបទ “វឌ្ឍនភាពនៃវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា និងចក្ខុវិស័យសម្រាប់អនាគត” ។ ឧកញ៉ា បណ្ឌិត ណាង សុធី សហប្រធានក្រុមការងារ “ទំនាក់ទំនងវិជ្ជាជីវៈ” នៃវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមក្នុង“វេទិកាការងារប្រចាំឆ្នាំរបស់ សហព័ន្ធ ក្រោមប្រធានបទ “វឌ្ឍនភាពនៃវិស័យទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា និងចក្ខុវិស័យសម្រាប់អនាគត” ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីជំនាញជាន់ខ្ពស់ នឹងថ្នាក់ដឹកនាំក្រោមឱវាទ នៃក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹង ឧកញ៉ា សុខ ពិសិដ្ឋ ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា និងតំណាង អង្គការអន្តរជាតិខាងការងារ (ILO) និងព្រមទាងតំណាង វិស័យឯកជន នឹងវត្តមានសមាគមរោងចក្រកាត់ដេរ និងការបូបនៅកម្ពុជា, TAFTAC, តំណាងសភាពាណិជ្ជកម្ម អឺរ៉ុបនៅកម្ពុជា, តំណាងក្រុមប្រឹក្សាអាជ្ញាកណ្តាល, តំណាងបេឡាជាតិរបបសន្តិសុខសង្គម, តំណាងក្រុមហ៊ុន សហគ្រាសផ្នែកឯកជន និងអ្នកពាក់ព័ន្ធ ជាច្រើនទៀតផងដែរ។
គោលបំណងនៃវេទិកានេះ គឺដើម្បីពិគ្រោះ ពិភាក្សា និងបំភ្លឺអំពីបញ្ហាការងារ។ នៅឆ្នាំនេះ ដោយមានការគាំទ្រពីអង្គការអន្តរជាតិខាងការងារ ILO/ និងកម្មវិធី DEY II វេទិកានេះនឹងលើកឡើងពីកំណែទម្រង់គោលនយោបាយការងារជាច្រើនរួមមាន អន្តរាគមន៍ និងការអនុវត្តការងារ ការអនុលោមតាមច្បាប់ការងារសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះក្នុងការលើកកម្ពស់សិទ្ធិយុវជននៅកន្លែងធ្វើការ, ជំនាញ, និងការអភិវឌ្ឍន៍ TVET, ការកែសម្រួលគោលនយោបាយសន្តិសុខសង្គម និងការអនុវត្តផងដែរ។
ក្នុងវេទិការនេះមានបទបង្ហាញ៖ “គោលនយោបាយយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨”,
បទអន្តរាគមន៍៖ ១. “យន្តការសំខាន់ៗក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ និងភាពសុខដុមនៃទំនាក់ទំនងវិជ្ជាជីវៈ”, ២. ផែនការយុទ្ធសាស្ត្រពង្រីកវិសាលភាពរបបសន្តិសុខសង្គមនៅកម្ពុជា ព្រមទាំងយន្តការលើកកម្ពស់ការយល់ដឹង និងជំរុញការបំពេញអនុឡោមភាពសន្តិសុខសង្គមរបស់ និយោជក”, ៣. “ការលើកកម្ពស់ និងពង្រឹងគុណភាពសេវានៅមូលដ្ឋាន សុខាភិបាលសាធារណៈ”
វេទការពិភាក្សា៖ ១. “តើភាពសុខដុមនៃទំនាក់ទំនងវិជ្ជាជីវៈរួមចំណែកបែបណាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ការងារសមរម្យនៅកម្ពុជា?”, ២. “កាលានុវត្តភាព និងចក្ខុវិស័យរួមក្នុងការលើកស្ទួយប្រព័ន្ធ អប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ” ដែមានវាគ្មិនចូលរួមពិភាក្សា ផ្តាស់ប្តូរយោបល់លើប្រធានបទនេះ គឺ អគ្គនាយកដ្ឋានបេឡាជាតិសន្តិសុខសង្គម, ក្រសួងសុខាភិបាល, តំណាងក្រុមប្រឹក្សាជាតិសហជីព (NTUC), មន្ត្រីជាន់ខ្ពស់ផ្នែកសង្គម, មូនិធិអភិវឌ្ឍជំនាញ (SDF), តំណាងដៃគូអភិវឌ្ឍន៍, សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាដើម។
វេទិការនេះ បានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១៧:៣០ នាទីល្ងាច ក្នុងបរិយាកាសរីករាយ, យោគយល់គ្នា និងលទ្ធផលជាផ្លែផ្ការ។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].