កិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក លើកទី២។
14 Oct, 2024 10:23 AM | 1 month ago
កិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក លើកទី២។
2nd Automotive & Electronics Sectors Development Advisory Council Meeting.
——————
នាព្រឹកថ្ងៃព្រហស្បត៏ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) មានការរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក លើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី៖ (១) ជួបជុំសមាសភាពក្រុមប្រឹក្សាផ្តល់យោបល់ សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក, (២) ពិភាក្សាលើការធ្វើអាទិភាវូបនីយកម្ម វិធានការដែលមានចែងក្នុងផែនទីបង្ហាញផ្លូវឡើងវិញ ដោយវិស័យឯកជន, (៣) ពិភាក្សាលើស្ថានភាព បច្ចុប្បន្ន និងបញ្ហាប្រឈមក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក និងការចូលរួមចំណែករបស់វិស័យឯកជន ក្នុងការអភិវឌ្ឍវិស័យទាំងពីរ និង (៤) កំណត់ទិសដៅការងារបន្ត។
កិច្ចប្រជុំនេះមានការចូលរួមផងដែរពី តំណាងនាយកដ្ឋានអភិវឌ្ឍន៍ និងសហប្រតិបត្តិការ និងជាលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា និងតំណាងសហព័ន្ធឧស្សាហកម្មយាន្តយន្តកម្ពុជា, តំណាងក្រុមហ៊ុន Minebea (Cambodia) Co.,Ltd,តំណាងក្រុមហ៊ុន Toyota Cambodia Co.,Ltd, តំណាងក្រុមហ៊ុន RMA (Cambodia) PLC, តំណាងក្រុមហ៊ុន H.G.B Auto Co.,Ltd, តំណាងក្រុមហ៊ុន Camko Motor Company Ltd, តំណាងពីក្រសួងស្ថាប័នពាក់ព័ន្ធ និងបណ្តាក្រុមហ៊ុនឯកជនពីវិស័យយានយន្ត និងអេឡិចត្រូនិកជាច្រើនទៀត។
កិច្ចប្រជុំប្រឹក្សាផ្តល់យោបល់នេះត្រូវបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង ១១:៣០នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
——————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ