សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការសិក្សារយៈពេលបំពេញទបែបបទបញ្ចេញទំនិញលើកទី៤
11 Oct, 2024 16:33 PM | 1 month ago
សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការសិក្សារយៈពេលបំពេញទបែបបទបញ្ចេញទំនិញលើកទី៤
Workshop on the finding of 4thTime Release Study
———
នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី នៅសាលាជាតិគយ, ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេសទី៣ នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន បានដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជាមួយចំនួន អញ្ជើញចូលរួមក្នុង សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការសិក្សារយៈពេលបំពេញទបែបបទបញ្ចេញទំនិញឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ សិក្ខាសាលានេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរដ្ឋាភិបាល, មន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, តំណាងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា, តំណាងសមាគមភស្តុភារកម្មកម្ពុជា, តំណាងសមាគមធុរកិច្ចជប៉ុនប្រចាំនៅកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
ក្នុងឆ្នាំ២០២៣ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន រដ្ឋបាលគយជប៉ុន និងអង្គការគយពិភពលោក បានធ្វើការប្រមូលទិន្នន័យ និងរៀបចំរបាយការណ៍លទ្ធផលនៃការសិក្សារយៈពេលបំពេញទបែបបទបញ្ចេញទំនិញ ដែលផ្តោតលើការវាស់វែងរយៈពេលនៃការបំពេញបែបបទបញ្ចេញទំនិញពីគយ និងការវាស់វែងរយៈពេលនៃការស្នើសុំអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាត្តិរបស់ក្រសួង ស្ថាប័នមួយចំនួនដែលពាក់ព័ន្ធនឹងការនាំចេញ-នាំចូល។
សិក្ខាសាលានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]