កិច្ចពិភាក្សា៖ការជំរុញការតភ្ជាប់អាស៊ាន-ចិន តាមរយៈប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងកំឡុងពេលនៃកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២៤

11 Oct, 2024 15:40 PM | 1 month ago

កិច្ចពិភាក្សា៖ការជំរុញការតភ្ជាប់អាស៊ាន-ចិន តាមរយៈប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងកំឡុងពេលនៃកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២៤
 
 
 
 
កិច្ចពិភាក្សា៖ការជំរុញការតភ្ជាប់អាស៊ាន-ចិន តាមរយៈប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងកំឡុងពេលនៃកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២៤
រដ្ឋធានីវៀងចន្ទន៍៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចូលរួមជាវាគ្មិនកិត្តិយស ដើម្បីពិភាក្សាលើប្រធានបទ «ការជំរុញការតភ្ជាប់អាស៊ាន-ចិន តាមរយៈប្រព័ន្ធបច្ចេកវិទ្យា» នៅក្នុងកំឡុងពេលនៃកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២៤។
ថ្លែងក្នុងឱកាសនេះ ឧកញ៉ា បានគូសបញ្ជាក់អំពីបញ្ហាគន្លឹះៗ កុលានុវត្តភាព និងអនុសាសដើម្បី ពង្រឹងការតភ្ជាប់ ពាណិជ្ជកម្មរវាងប្រទេសចិន-អាស៊ាន ព្រមទាំង បានចែករំលែកអំពី សមិទ្ធផលនៃការបង្កើត ច្រកចេញចូលតែមួយសម្រាប់អាស៊ាន ក្នុងការគាំទ្រ ការរីកចម្រើនសេដ្ឋកិច្ចអាស៊ាន។ លើសពីនេះ ឧកញ៉ា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតហេដ្ឋារចនាសម្ព័ន្ធភុស្តុភារ និង ឌីជីថល ប្រកបទៅដោយចីរភាព មានដូចជាប្រព័ន្ធអ៊ីនធឺណែតល្បឿនលឿន ថ្នាលពាណីជ្ជកម្មបច្ចេកវិទ្យា ដើម្បីគាំទ្រដល់ការរីកចម្រើន នៃសហគ្រាសធុនតូច និងមធ្យម និងទាក់ទាញការវិនិយោគក្រៅប្រទេស ប្រចាំតំបន់អាស៊ាន និងចិន។
Post details 1