សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន សហការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

10 Oct, 2024 10:16 AM | 1 month ago

សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន សហការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន សហការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
រដ្ឋធានីវៀងចន្ទន៍៖ នាព្រឹកថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា រួមនិង គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ ឯកឧត្តម អេត វ៉ាយហ៊្សេ (The Hon Lord Ed Vaizey of Didcot) ប្រធានក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន ដើម្បីជំរុញនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការស្ថាប័នទាំងពីរ។
អ្នកឧកញ៉ា គិត ម៉េង បានគូសបញ្ជាក់អំពីការជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជា និង ចក្រភពអង់គ្លេស និង បានសង្កត់ធ្ងន់ថា កម្ពុជា មានទីផ្សារទូលំទូលាយ មានកម្លាំងពលកម្មវ័យក្មេង និងមានទីតាំងភូមិសាស្ត្រជាយុទ្ធសាស្ត្រនៅចំកណ្តាលអាស៊ាន ដែលមានប្រជាជនសរុបជាង ៦៨០ លាននាក់។ អ្នកឧកញ៉ា ជំរុញលើកទឹកចិត្តធុរជនអង់គ្លេសស្វែងរកកាលានុវត្តភាព ដ៏សំបូរបែប នៅកម្ពុជា។
ឯកឧត្តម អេត វ៉ាយហ៊្សេ បានបញ្ជាក់ពីគោលជំហររបស់ក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេសអាស៊ាន ក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយកម្ពុជា ដោយមើលឃើញពីសក្តានុពលក្នុងការជំរុញភាពជាដៃគូសេដ្ឋកិច្ចជាមួយគ្នា។ ឯកឧត្តម បានបន្ថែមទៀតថា ក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេសអាស៊ាន រីករាយនិងបន្តសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកាលានុវត្តភាពកម្ពុជា។
ស្ថាប័នទាំងពីរបានឯកភាព៖
- ផ្សព្វផ្សាយជំរុញ កម្ពុជា ជាទិសដៅវិនិយោគរបស់ធុរជនអង់គ្លេស
- សម្របសម្រួលតភ្ជាប់ទំនាក់ទំនងធុរកិច្ចរវាងកម្ពុជា និងអង់គ្លេស
- ជំរុញបរិយាកាសវិនិយោគល្អប្រសើរនៅកម្ពុជា។
- ជំរុញកិច្ចសហប្រតិបត្តិការកម្រិតអាស៊ាន និង ពហុភាគី
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។
Post details 1