អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចូលរួមអាហារពេលព្រឹកនាយកប្រតិបត្តិក្រុមហ៊ុន នៃបណ្តាប្រទេសសមាជិកអាស៊ាន
10 Oct, 2024 09:40 AM | 1 month ago
អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចូលរួមអាហារពេលព្រឹកនាយកប្រតិបត្តិក្រុមហ៊ុន នៃបណ្តាប្រទេសសមាជិកអាស៊ាន
រដ្ឋធានីវៀងចន្ទន៍៖ នាព្រឹកថ្ងៃពុធ ៧កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា រួមនិង គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមក្នុងកម្មវិធីអាហារពេលព្រឹកនាយកប្រតិបត្តិក្រុមហ៊ុន ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ២០២៤។
កម្មវិធីអាហារពេលព្រឹកនេះ មានការអញ្ជើញចូលរួមពីធុរកិច្ចក្នុងប្រទេសអាស៊ានទាំង១០ និងប្រទេសដៃគូអាស៊ានផ្សេងទៀត ដើម្បីរឹតចំណងមិត្តភាព និង ពិភាក្សាស្វែងរកកាលានុវត្តភាពទៅតាមវិស័យរៀងៗខ្លួន។