ជំនួបសម្តែងការគួរសម រវាងសភាពាណិជ្ជកម្មកម្ពុជា និង សមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា
09 Oct, 2024 17:11 PM | 1 month ago
ជំនួបសម្តែងការគួរសម រវាងសភាពាណិជ្ជកម្មកម្ពុជា និង សមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា
——————-
រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអនុញ្ញាតឱ្យ បណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគម ដើម្បីចូលជួបសម្ដែងការគួរសម និងជម្រាបជូននូវសាវតាររបស់សមាគមត្រកូលីន។
គោលបំណងនៃជំនួបនេះគឺ សមាគមត្រកូលលីន បានស្នើសុំឱ្យមានការចុះអនុស្សារណៈនៃការយោគយល់គ្នាមួយ ជានឹងមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលដៅស្វែងរកដៃគូវិនិយោគរួមគ្នានៅកម្ពុជា។ ទន្ទឹមនឹងនេះ ប្រធានសមាគម បានជម្រាបថា នាពេលខាងមុខ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សមាគមនឹងរៀបចំពិធីពិព័ណ៍ដ៏ធំមួយ ដែលក្នុងនោះនឹងមានការអញ្ជើញចូលរួមស្ទើរគ្រប់វិស័យ ដែលពិព័ណ័នឹងរៀបចំសាលពិព័ណ៍កោះពេជ្រ។
ជាការឆ្លើយយតប អ្នកឧកញ៉ា គិត ម៉េង បានឯកភាពនូវសំណើរខាងលើ ព្រមទាំងលើកទឹកចិត្តដល់សមាគម ក្នុងការចូលរួមសហការជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមមួយចំនួនសម្រាប់ជាផលប្រយោជន៍ដល់វិស័យឯកជន។
ជំនួបនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា៕