កិច្ចប្រជុំលើកដំបូងក្នុងអាណត្តិទី៧ របស់ក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ.)

21 Feb, 2024 02:07 AM | 9 months ago

កិច្ចប្រជុំលើកដំបូងក្នុងអាណត្តិទី៧ របស់ក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ.)
First meeting of the 7th mandate of the National Logistics Councils (NLC).
————
ថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ជស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នាសាលប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុង “កិច្ចប្រជុំលើកដំបូងក្នុងអាណត្តិទី៧ របស់ក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ.)” ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម។ ក្នុងកិច្ចប្រជុំនោះផងដែរក៏មានវត្តមាន អនុប្រធាន សមាជិក សមាជិកា ក្នុងសេចក្តីសម្រេច លេខ២៦ សសរ ស្តីពី ការតែងតាំងសមាសភាពក្រុមប្រឹក្សាភស្តុភារកម្ម និងគណៈកម្មាធិការជាតិភស្តុភាកម្ម របស់ រដ្ឋាភិបាលកម្ពុជា ព្រមទាំងតំណាងពីក្រសួង-ស្ថាប័នរដ្ឋាភិបាល និងតំណាងសមាគមពីវិស័យឯកជនពាក់ព័ន្ធនឹងវិស័យភស្តុភារកម្ម មានវត្តមាន ឯកឧត្តម អភិបាល និងតំណាង នៃគណៈអភិបាលខេត្ត ពាក់ព័ន្ធនិងហេដ្ឋរចនាសម្ព័ន្ធផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ជាច្រើន។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីធ្វើការពិនិត្យលើវឌ្ឍនភាពផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ គម្រោងមជ្ឈបណ្ឌលភស្តុភារកម្មភ្នំពេញ (PP-LC) គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) និងទិសដៅសកម្មភាពការងារអនុវត្តបន្ត។ ក្នុងកិច្ចប្រជុំនេះផងដែរបានធ្វើបទបង្ហាញ និងចែករំលែករបាយការណ៍សង្ខេបនៃវឌ្ឍនភាពការងារ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សំខាន់ៗ រួមមាន៖ ១. បទបង្ហាញសង្ខេបស្តីពីវឌ្ឍនភាពគម្រោងនៃការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PP-LC) និង ក្រុងព្រះសីហនុ (SHV-LC) ២. បទបង្ហាញសង្ខេបស្តីពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ៣.ពិភាក្សាលើបញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះ បានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១:០០ នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].
Post details 1