ពិធីអបអរសាទរខួបលើកទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
28 Sep, 2024 12:01 PM | 2 months ago
ពិធីអបអរសាទរខួបលើកទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធី “អបអរសាទរខួបលើកទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន” ដែលរៀបចំដោយស្ថានទូតសាធារដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងពិធីនេះក៏មានអញ្ជើញចូលរួមពី ឥស្សរជនជាន់ខ្ពស់សំខាន់ៗ នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអង្គទូត ភ្ញៀវជាតិ និងអន្តរជាតិជាច្រើនផងដែរ។