កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុមការងារ "ញ" "ផ្នែកធនធានរ៉ែ និងថាមពល" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

25 Sep, 2024 11:14 AM | 1 month ago

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុមការងារ "ញ" "ផ្នែកធនធានរ៉ែ និងថាមពល" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
 
 
 
 
 
 
 
 
 
 
 
 
 
 
កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុមការងារ "ញ" "ផ្នែកធនធានរ៉ែ និងថាមពល" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Private Sector Working Group Meeting "J" "Mines and Energy"
———
នៅរសៀលថ្ងៃពុធ ០៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុមការងារ "ញ" "ផ្នែកធនធានរ៉ែ និងថាមពល" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដឹកនាំដោយ ឧកញ៉ា អ៊ុន យុទ្ធី សហប្រធានក្រុមការងារផ្នែកឯកជន។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ក្រុមហ៊ុន ធី ហ៊ូលឌីង គ្រុប, ក្រុមហ៊ុន EGE Cambodia Energy Solutions Co.,Ltd., ក្រុមហ៊ុន ស៊ីអេសស៊ីភី ខនស្រ្តាក់សិន ឯ.ក, ក្រុមហ៊ុន Solar Home Solution Co.,Ltd., សមាគមបឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា, សមាគមអគ្គីសនីជនបទ,​ សមាគមសហព័ន្ធវេជ្ជសាស្រ្ត ឳសថសាស្រ្ត និងទន្តសាស្រ្តកម្ពុជា, សហព័ន្ធឧស្សាហកម្មយាន្តយន្តកម្ពុជា (CAIF), តំណាងសមាគមអ្នកផលិតថ្មសំណង់កម្ពុជា, តំណាងសមាគមថ្មអារកម្ពុជា, និងសមាជិកសមាជិកានៃក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យទៅលើវឌ្ឍនភាពនៃក្រុមការងារនេះ និងដើម្បីពីគ្រោះ ពិភាក្សាលើបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យធនធានរ៉ែ និងថាមពល ដែលរួមមាន៖
១.តម្លៃអគ្គីសនីសម្រាប់វិស័យឧស្សាហកម្ម, ២.បញ្ហាតម្លៃអគ្គីសនីសម្រាប់វិស័យទូរគមនាគមន៍, ៣.ករណីក្រសួងធនធានរ៉ែ និងថាមពល ចុះអនុវត្តការងារវាស់វែងនៅមាត់រណ្តៅអណ្តូងរ៉ែថ្មអាររបស់បណ្តាក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែថ្មអារដោយជ្រើសរើសយកក្រុមហ៊ុនឯករាជ្យជាអ្នកអនុវត្ត ប៉ុន្តែតម្រូវអោយក្រុមហ៊ុនម្ចាស់ប្រភពការដ្ឋានរ៉ែថ្មសាមីជាអ្នកចេញថ្លៃចំណាយលើការវាស់វែង, រួមនឹងបញ្ហាផ្សេងៗមួយចំនួនទៀតដែលបានលើកឡើងដោយសមាជិកនៃកិច្ចប្រជុំ។
គួរបញ្ជាក់ផងដែរថា បញ្ហាប្រឈមរបស់ផ្នែកឯកជនដែលប្រមូលបាននៅក្នុងកិច្ចប្រជុំនេះ នឹងត្រូវដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងធនធានរ៉ែ និងថាមពល សម្រាប់កិច្ចប្រជុំបន្ទាប់។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:៣០ នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
Post details 1