កិច្ចប្រជុំពិភាក្សា ប្រមូលផ្តុំធាតុចូលឈានទៅកាត់បន្តយការចំណាយ លើការធ្វើធុរកិច្ច របស់វិសយ័ឯកជននៅកម្ពុជា

19 Sep, 2024 15:56 PM | 2 months ago

កិច្ចប្រជុំពិភាក្សា ប្រមូលផ្តុំធាតុចូលឈានទៅកាត់បន្តយការចំណាយ លើការធ្វើធុរកិច្ច របស់វិសយ័ឯកជននៅកម្ពុជា
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
កិច្ចប្រជុំពិភាក្សា ប្រមូលផ្តុំធាតុចូលឈានទៅកាត់បន្តយការចំណាយ លើការធ្វើធុរកិច្ច របស់វិសយ័ឯកជននៅកម្ពុជា
Discussion meeting to collect inputs, comments, proposals to deduct expenses cost on doing businesses of the private sector in Cambodia.
———-
នាព្រឹកថ្ងៃពុធ ១រោច ខែ​ ភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤, សភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមការងារចំពោះកិច្ចផ្នែកឯកជន បានដឹកនាំប្រជុំពិភាក្សា ប្រមូលផ្តុំធាតុចូលឈានទៅកាត់បន្តយការចំណាយ លើការធ្វើធុរកិច្ច របស់វិសយ័ឯកជននៅកម្ពុជា។
កិច្ចប្រជុំនេះគឺមានការចូលរួមពីសហប្រធានក្រុមការងារ និងប្រធាន ឬតំណាងសមាគម រួមមាន៖ ក្រុមការងារចំពោះកិច្ចផ្នែកឯកជន, សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFFEBA), សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), សមាគមស្បែកជើងកម្ពុជា (CFA), សមាគមភស្តុភារកម្មកម្ពុជា (CLA), សមាគមកាបូប ស្បែកជើង និងអេឡិចត្រូនិច, សមាគមដឹកជញ្ជូនទំទិញផ្លូវគោគកម្ពុជា (CAMTA), សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា(CAMBA), សហព័ន្ធស្រូវអង្ករកម្ពុជា(CRF), សមាគម អភិវឌ្ឍន៍កៅស៊ូកម្ពុជា, សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC), សូ ងួន គ្រុប, Geolink Group Co., Ltd., អេមរុ រ៉ាយស៍ (ខេមបូឌា), សមាគមនពាណិជ្ជកម្មកម្ពុជាជប៉ុន, ព្រមទាំងតំណាងពីក្រុមហ៊ុនជាច្រើនទៀតផងដែរ។
ក្នុងគោលបំណងទទួលយកសំណូមពរ អនុសាសន៍ និងធាតុចូល ចំពោះការធ្វើធុរកិច្ច ដើម្បីកាត់បន្ថយចំណាយក្នុងវិស័យភស្តុភាកម្ម(ឡូជីស្ទីក) និងស្នើកាត់បន្ថយការប្រើប្រាស់លិខិតស្នាមជាក្រដាស់”ទម្រង់រឹង” ក្នុងវិស័យនាំចេញ-នាំចូល និងការបង់ពន្ធជាដើម នៅកម្ពុជា។ ក្នុងនោះក៏បានពិភាក្សាលើបញ្ហា៖ ១. កម្រៃសេវាបញ្ចេញទំនិញនាំចេញ-នាំចូល (Clearance Fees), ២. ថ្លៃទីលានកំពង់ផែ (Terminal Handling Charges),៣. ថ្លៃលើកដាក់នៅទីលាន (Lift on Lift Off – LoLo Charges), ៤.តម្លៃអគ្គិសនី, ៥. ពាក់ព័ន្ធនឹងការលើកទឹកចិត្តបន្ថែមផ្នែកពន្ធក្រោមច្បាប់វិនិយោគថ្មី និងបញ្ហាមួយចំនួនទៀតផងដែរ។
ជាចុងបញ្ចប់ ក្រុមការងារលេខាធិការដ្ឋានសម្របសម្រួលផ្នែកឯកជន នៃសភាពាណិជ្ជកម្មកម្ពុជា នឹងយកធាតុចូល នឹងអនុសាសន៍ដែលបានលើកឡើង ពីវិស័យឯកជន នឹងពីសមាគមជាច្រើនដែលបានចូលរួមក្នុងអង្គពិភាស្សានេះ។
កិច្ចប្រជុំពិភាក្សានេះ បានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល ម៉ោង ១១៖៤០នាទីព្រឹក ល្ប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល ព្រមទាំងទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់។
———
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
Post details 1