កិច្ចប្រជុំភាពជាដៃគូក្រុមការងារ "ណ" "ផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (វ.រឯ.)
16 Sep, 2024 11:36 AM | 2 months ago
កិច្ចប្រជុំភាពជាដៃគូក្រុមការងារ "ណ" "ផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (វ.រឯ.)
Dialogue partnership meeting of the Working Group Meeting "Group O" "Economy Digital Society and Telecommunication" of the Government Private Sector-Forum (G-PSF0)
———
នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី នៅសណ្ឋារគារ Hyatt Regency Phnom Penh មានរៀបចំកិច្ចប្រជុំក្រុមការងារ "ណ" "ផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសហប្រធានក្រុមការងារ "ណ" តំណាងផ្នែករដ្ឋាភិបាល និង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ណ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់អនុសហប្រធានក្រុមការងារ "ណ" ទាំងផ្នែករដ្ឋាភិបាល និងផ្នែកឯកជន, តំណាងក្រសួង ស្ថាប័ន, ក្រុមហ៊ុនផ្នែកឯកជនក្នុងវិស័យទូរគមនាគមន៍ និងសមាជិក សមាជិកានៃក្រុមការងារនេះជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីសំណេះសំណាល ក៏ដូចជាណែនាំពីសមាសភាពនៃក្រុមការងារទាំងផ្នែករដ្ឋាភិបាល និងផ្នែកឯកជន និងពិនិត្យ និងពិភាក្សា ក៏ដូចជាដោះស្រាយនូវបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍ដែលរួមមាន៖ ១.បញ្ហាក្នុងវិស័យទូរគមនាគមន៍, ២.ការប្រើប្រាស់ប្រព័ន្ធបញ្ជាតែមួយជាតិ, ៣. បទល្មើសបច្ចេកវិទ្យា, ៤. បញ្ហានៃការគ្រប់ដណ្តប់ប្រព័ន្ធសេវា, ៥. កង្វះធនធានមនុស្សក្នុងវិស័យបច្ចេកវិទ្យា, ៦. ការរៀបចំ Cybersecurity and Data Privacy, ៧. ប្រភេទ (Type Approval) លើបរិក្ខាវិទ្យុ គមនាគមន៏ និងបរិក្ខារទូរគមនាគមន៏.
រៀបចំ ការបង់ថ្លៃសេវាបន្ថែមទៅលើម៉ូ ឌែលគ្រឿងអេឡិត្រូនិច ដែលមានភ្ជាប់ សេវាWifi & Blutooth និងការ ស្នើរសុំវិញ្ញាបនបត្រទទួលស្គាល់គុណ វុឌ្ឍិជាភ្នាក់ងារនំាចូល ផ្គត់ផ្គង់ និងចែកចាយគ្រឿសម្ភារះបរិក្ខារ ទូរគមនាគមន៏ ជាលទ្ធផល កិច្ចប្រជុំសម្រេចបានលទ្ធផលគួរជាទីមោទនៈ និងទទួលបានការសាទរពីសំណាក់ផ្នែកឯកជនដែលជាដៃគូផងដែរ។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមការងារ "ណ" នេះ គឺជាកិច្ចប្រជុំលើកដំបូងបន្ទាប់ពីសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នងការបង្កើតក្រុមការងារ។
សិក្ខាសាលានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]