តំណាងពាណិជ្ជកម្មកាណាដា ប្រចាំតំបន់ឥណ្ឌូ បាស៊ីហ្វិក ពិភាក្សាស្វែងយល់ពីកាលានុវត្តភាពជាមួយ សភាពាណិជ្ជកម្មកម្ពុជា

19 Sep, 2024 11:30 AM | 2 months ago

តំណាងពាណិជ្ជកម្មកាណាដា ប្រចាំតំបន់ឥណ្ឌូ បាស៊ីហ្វិក ពិភាក្សាស្វែងយល់ពីកាលានុវត្តភាពជាមួយ សភាពាណិជ្ជកម្មកម្ពុជា
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
តំណាងពាណិជ្ជកម្មកាណាដា ប្រចាំតំបន់ឥណ្ឌូ បាស៊ីហ្វិក ពិភាក្សាស្វែងយល់ពីកាលានុវត្តភាពជាមួយ សភាពាណិជ្ជកម្មកម្ពុជា
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១០ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ២០២៤ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ប៉ូល ថូពីល តំណាងមន្រ្តីពាណិជ្ជកម្មកាណាដា ប្រចាំតំបន់ឥណ្ឌូ បាស៊ីហ្វិក និងមានការចូលរួមពីតំណាងពាណិជ្ជកម្មកាណាដា ស្ថានទូតកាណាដា និងធុរជនកម្ពុជា ប្រមាណ ២៣ នាក់ នៅសភាពាណិជ្ជកម្មកម្ពុជា។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ ឧកញ៉ា គួច ផេង បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះប្រតិភូតំណាងពាណិជ្ជកម្មកាណាដា ប្រចាំតំបន់ឥណ្ឌូ បាស៊ីហ្វីក សម្រាប់ចំណាប់អារម្មណ៍ ក្នុងការពង្រីក ពាណិជ្ជកម្ម និងវិនិយោគបន្ថែម នៅប្រទេសកម្ពុជា។ ឧកញ៉ា ក៏បានសង្កត់ធ្ងន់អំពីកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដែលមិនអាចមើលរំលងបាន ព្រមទាំងលើកទឹកចិត្តឲ្យមានធុរជន និងវិនិយោគិនកាណាដាបន្ថែម រួមគ្នាអភិវឌ្ឍន៍បន្ថែមទៀត។
លោក ប៉ូល ថូពីល បានគូសបញ្ជាក់ពី សារៈសំខាន់នៃការចូលរួមពីសមាជិកសភាពាណិជ្ជកម្មកម្ពុជា ក្នុងការទាក់ទាញ វិនិយោគិន និងធុរជនកាណាដាមកប្រទេសកម្ពុជា ដោយធុរជនមួយចំនួនធំ ពុំទាន់ស្គាល់ពីសក្តានុពលសេដ្ឋកិច្ច និងកាលានុវត្តភាពនៅកម្ពុជានៅឡើយទេ។ លើសពីនេះ រដ្ឋាភិបាលកាណាដា មានគោលបំណងក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគជិតស្និទ្ធជាមួយ កម្ពុជា ព្រមទាំងប្រទេសផ្សេងៗនៅក្នុងតំបន់ឥណ្ឌូ បាស៊ីហ្វិក។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ សមាជិកសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សា និងចែករំលែកអំពីសក្តានុពលផលិតផលកសិកម្ម និងពីបរិយាកាសវិនិយោគ សក្តានុពលនៃកម្លាំងពលកម្ម និងសន្តិភាពនៅកម្ពុជា ដែលជាកត្តាសំខាន់ ក្នុងការវិនិយោគ។
Post details 1