ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិតិ្តយសជូន សម្តេចតេជោប្រធានព្រឹទ្ធសភា

16 Sep, 2024 14:58 PM | 2 months ago

ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិតិ្តយសជូន សម្តេចតេជោប្រធានព្រឹទ្ធសភា
 
 
 
 
 
 
 
 
ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិតិ្តយសជូន សម្តេចតេជោប្រធានព្រឹទ្ធសភា
សាធារណរដ្ឋកូរ៉េ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចសម្រាប់អាស៊ាន រួមនិង គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួម ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស “ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព” ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ពិធីនេះប្រព្រឹត្តទៅនៅ សាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ ខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ។
ក្នុងឱកាស នៃការទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនេះសម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់កិត្តិយសធ្វើបាឋកថាស្តីពី “បទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ” ពីប្រទេសដែលហែកហួរដោយ សង្គ្រាម និងវាលពិឃាត មកជាប្រទេសជាតិដែលពោរពេញដោយសន្តិភាព ការរួមរស់ជាមួយគ្នា (សហត្ថិភាព) និងការអត់ឱន។
សាកលវិទ្យាល័យ ដុងហុក វ៉ាយស៍ គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយនៅ ក្នុងប្រទេស និងទទួលបានការគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ព្រមទាំងមានប្រវត្តិដ៏យូរអង្វែងនិងបាន ចូលរួមយ៉ាងសកម្មក្នុងការអប់រំនិងលើកកម្ពស់គុណតម្លៃរបស់ប្រទេសជាតិ។ បច្ចុប្បន្ន សាកលវិទ្យាល័យនេះមាន ១១មហាវិទ្យាល័យ ដែលមាន ៥៦ដេប៉ាតឺម៉ង់។ ការអប់រំនៅសាកលវិទ្យាល័យនេះ ផ្តោតសំខាន់លើទ្រឹស្តីរបស់ ព្រះពុទ្ធពាក់ព័ន្ធនឹងការបង្កើនប្រាជ្ញាស្មារតី និងមានបេសកកម្មបណ្តុះបណ្តាលធនធានមនុស្សឱ្យមានសមត្ថភាព ដើម្បីចូលរួមកសាងសង្គមដ៏ភ្លឺស្វាងនិងត្រចះត្រចង់។ ទស្សនវិស័យនៃការអប់រំនេះ ស្របតាមកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់ធនធានមនុស្សដែលមានសមត្ថភាពនិងអ្នកដឹកនាំប្រកបដោយក្រមសីលធម៌ និងមនសិការ។
Post details 1