គណៈប្រតិភូធុរកិច្ចអាមេរិក ជួបប្រជុំជាមួយសភាពាណិជ្ជកម្មកម្ពុជា

16 Sep, 2024 13:20 PM | 2 months ago

គណៈប្រតិភូធុរកិច្ចអាមេរិក ជួបប្រជុំជាមួយសភាពាណិជ្ជកម្មកម្ពុជា
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
គណៈប្រតិភូធុរកិច្ចអាមេរិក ជួបប្រជុំជាមួយសភាពាណិជ្ជកម្មកម្ពុជា
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៩ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០២៤ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូធុរកិច្ចអាមេរិកដែលដឹកនាំដោយ លោក គឹម ឆាហួត ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា និងមានការចូលរួម ពីធុរជន និងវិនិយោគិន កម្ពុជា និងសហរដ្ឋអាមេរិក ប្រមាណ ២៥ រូប នៅសភាពាណិជ្ជកម្មកម្ពុជា។
ឧកញ៉ា លឹម សុជាតិ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក គឹម ឆាហួត និងធុរជនសហរដ្ឋអាមេរិក ដែលកំពុងបំពេញបេសកកម្មធុរកិច្ចនៅកម្មកម្ពុជា។ ឧកញ៉ា បានលើកឡើងអំពីវិស័យសក្តានុពលនៅកម្ពុជា និង កាលានុវត្តភាពធុរកិច្ច ដែលសមស្របតាមគោលដៅវិនិយោគរបស់ធុរជនអាមេរិក។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ ធុរជនប្រទេសទាំងពីរ បានជួបពិភាក្សា ចែករំលែកអំពីសក្តានុពលក្នុងការវិនិយោគ និង កុលានុវត្តភាព លើវិស័យ កសិកម្ម ការកែច្នៃ អប់រំ និងនាំចេញពីកម្ពុជា។ ក្នុងនោះផងដែរ មានការពិភាក្សាយ៉ាងផុសផុល ពាក់ព័ន្ធនឹងទីផ្សារសហរដ្ឋអាមេរិក ការត្រៀមខ្លួន ក្នុងការនាំចេញរបស់សិប្បកម្ម និងរោងចក្រនៅកម្ពុជា និងចំណុចចាប់ផ្តើមមួយចំនួន ដែលសហគ្រាសខ្មែរអាចពិចារណា ដើម្បីនាំចេញទៅអាមេរិក។ លើសពីនេះ ប្រតិភូសហរដ្ឋអាមេរិក ក៏បានត្រៀមខ្លួន ក្នុងការបើកសាខាដើម្បីផ្តល់ព័ត៌មានអំពីការអប់រំ និងឱកាសសិក្សានៅ ទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក ក៏ដូចត្រៀមបើកវគ្គសិក្សាពីការបណ្តុះបណ្តាល វិធីសាស្ត្រក្នុងការចូលទីផ្សារអាមេរិក។
Post details 1