សភាពាណិជ្ជកម្មកម្ពុជាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ

13 Sep, 2024 15:27 PM | 2 months ago

សភាពាណិជ្ជកម្មកម្ពុជាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ
 
 
 
 
 
 
 
 
 
 
សភាពាណិជ្ជកម្មកម្ពុជាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ
ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ៖ នាព្រឹកថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចូលរួមវេទិកាចំណេះដឹងពិភពលោក ដែលប្រព្រឹត្តទៅនៅសាធារណរដ្ឋកូរ៉េ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក សឹង វូលី (Seong Woo Lee) អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ។
ជាកិច្ចចាប់ផ្តើម អ្នកឧកញ៉ា លឹម ហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក សឹង វូលី ដែលបានទទួលជួបពិភាក្សាកាងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា។ អ្នកឧកញ៉ា បង្ហាញនូវសេចក្ដីសោមន្សរីករាយចំពោះការបន្ដកិច្ចសហប្រតិបត្តិការល្អ រវាងស្ថាប័នទាំងពីរដោយក្នុងនោះ ស្ថាប័នទាំងពីរបានរៀបចំនូវវេទិការធុរកិច្ចកម្ពុជា-កូរ៉េកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ និងបានចុះអនុស្សរណៈយោគយល់គ្នា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ អ្នកឧកញ៉ា បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ កូរ៉េនិងកម្ពុជា មានក្របខណ្ឌកិច្ចសហប្រតិបត្តិការជាច្រើនដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កិច្ចសហប្រតិបត្តិការមេគង្គ កូរ៉េ និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ។ កូរ៉េស្ថិតក្នុងចំណោមប្រទេសដែលមានវិនិយោគិនធំៗនៅកម្ពុជា ជាពិសេសក្នុងវិស័យដូចជាធនាគារ អចលនទ្រព្យ និងសំណង់។ អ្នកឧកញ៉ា សង្កត់ធ្ងន់ថា សភាពាណិជ្ជកម្មទាំងពីរគឺជាស្ពានដ៏សំខាន់មួយរវាងសហគមន៍ធុរកិច្ច ប្រទេសទាំងពីរ ដោយអាចសហការគ្នាបន្ដក្នុងការរៀបចំព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្ម និង វិនិយោគ។ ជាចុងក្រោយ អ្នកឧកញ៉ាក៏បានអញ្ជើញសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េដើម្បីរៀបចំបេសកម្មធុរកិច្ចមក កម្ពុជាដើម្បីចាប់យកកាលានុវត្តភាពដ៏សំបូរបែប។
លោក សឹង វូលី (Seong Woo Lee) បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាដែលបានបំពេញបេសកម្មនៅប្រទេសកូរ៉េ និងបានបញ្ជាក់ថា នឹងបន្ដកិច្ចសហប្រតិបត្តិការល្អ ជាមួយ សភាពាណិជ្ជកម្មកម្ពុជា។ សភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េបានឯកភាពក្នុងការជម្រុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ដែលស្របទៅនិងអនុស្សរណៈយោគយល់ដែលចុះរវាងស្ថាប័នទាំងពីរ និងស្របតាមកិច្ចព្រមព្រៀងសេរីទ្វេភាគី ក៏ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប)។ ទន្ទឹមនិងនេះសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េនឹងបំពេញទស្សនកិច្ចមកកម្ពុជាក្នុងពេលវេលាសមស្របណាមួយនាដើមឆ្នាំ ២០២៥ ខាងមុខនេះ។
កិច្ចពិភាក្សាបានបញ្ចប់ទៅក្នុងបរិយាសកាសស្និទ្ធស្នាលជាភាតរៈ ដោយភាគីទាំងពីរបានជជែកពិភាក្សាអំពីគម្រោងសហប្រតិបត្តិការអនាគត និង បានស្វែងយល់ពីកាលានុវត្តភាពធុរកិច្ចទៅវិញទៅមក។
Post details 1