កិច្ចប្រជុំក្រុមការងារ "ណ" "ផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
11 Sep, 2024 10:36 AM | 2 months ago
កិច្ចប្រជុំក្រុមការងារ "ណ" "ផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Private Sector Working Group Meeting "O" "Economy Digital Society and Telecommunication"
———
នៅរសៀលថ្ងៃអង្គារ ០៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ២:៣០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារ "ណ" "ផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍" នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានទី១ ក្រុមការងារ »ណ« តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ណ" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់សមាគមបច្ចេកវិទ្យានៃកម្ពុជា, តំណាងសមាគមវិនិយោគមូលបត្រកម្ពុជា, តំណាងសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា, តំណាងក្រុមហ៊ុនផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យឌីជីថល និងសមាជិក សមាជិកានៃក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យ ពិគ្រោះ និងពិភាក្សា ក៏ដូចជាប្រមូលនូវបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នាពេលឆាប់ៗខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមការងារផ្នែកឯកជននេះ គឺជាកិច្ចប្រជុំលើកដំបូងរបស់ផ្នែកឯកជន បន្ទាប់ពីទទួលបានការសំរេចពីរាជរដ្ឋាភិបាល។
សិក្ខាសាលានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:៣០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]