សិក្ខាសាលាស្តីពី »គោលនយោបាយជាតិស្តីពីឬស្សី«
11 Sep, 2024 09:28 AM | 2 months ago
សិក្ខាសាលាស្តីពី »គោលនយោបាយជាតិស្តីពីឬស្សី«
Workshop on “National Policy of Bamboo”
———
នៅព្រឹកថ្ងៃអង្គារ ០៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ »ឌ« »ផ្នែកសំណង់ និងអចលនទ្រព្យ« តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុង សិក្ខាសាលាស្តីពី »គោលនយោបាយជាតិស្តីពីឬស្សី« ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, តំណាងដៃគូអភិវឌ្ឍន៌, សិស្ស និសិត្សនៅក្នុងវិស័យសំណង់ និងស្ថាបត្យកម្ម និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ការរៀបចំគោលនយោបាយជាតិស្ដីពីឫស្សី មានគោលបំណងជំរុញការអភិវឌ្ឍន៌ កសិកម្មឫស្សីឱ្យមានភាពរស់រវើកតាមរយៈការបង្កើនការផលិត ការកែច្នៃ និងការនាំចេញទៅទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។ ជាមួយគ្នានេះ ការលើកកម្ពស់តម្លៃបន្ថែមផលិតផលនិងខ្សែច្រវាក់តម្លៃផលិតកម្មលើផលិតផលធ្វើពីឫស្សី ការអប់រំ ការបណ្ដុះបណ្តាល ការអភិវឌ្ឍសមត្ថភាពជំនាញ ការបង្កើនការយល់ដឹងនិងការផ្សព្វផ្សាយពីអត្ថប្រយោជន៍ឫស្សី ការបង្កើនបរិយាកាសអំណោយផលសម្រាប់ការវិនិយោគឫស្សី និងការរៀបចំផែនការសកម្មភាពអនុវត្តន៍ជាក់ស្ដែង គឺជាគោលដៅដ៏សំខាន់នៃគោល
នយោបាយនេះ។
សិក្ខាសាលានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:៣០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]