កិច្ចប្រជុំលើកទី៣ របស់គណៈកម្មការសួនកសិ-ឧស្សាហកម្មនៅកម្ពុជា (គ.ស.ក
09 Sep, 2024 16:32 PM | 2 months ago
កិច្ចប្រជុំលើកទី៣ របស់គណៈកម្មការសួនកសិ-ឧស្សាហកម្មនៅកម្ពុជា (គ.ស.ក)
The 3rd Meeting of the Agri-food Industrial Park Committee (API).
———
នៅព្រឹកថ្ងៃច័ន្ទ ០៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកនៃគណៈកម្មការសួនកសិ-ឧស្សាហកម្ម ព្រមទាំង លោក កែវ វាសនា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ និងសហប្រតិបត្តិការ និងជាសមាជិកលេខាធិការដ្ឋានគណៈកម្មការសួនកសិ-ឧស្សាហកម្ម អន្តរក្រសួង-ស្ថាប័ន បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសួនកសិ-ឧស្សាហកម្ម (គ.ស.ក) ដែលដឹកនាំដោយ ឯកឧត្តម រស់ ស៊ីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងជាប្រធាន (គ.ស.ក)។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសមាជិក សមាជិកានៃ (គ.ស.ក), មន្ត្រីពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាង CAPRED និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់ឱ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទិ្ធភាព លើធាតុចូលពីបណ្តារក្រសួង-ស្ថាប័នពាក់ព័ន្ធទៅលើក្របខ័ណ្ណគាំទ្រលើការបង្កើតសួនកសិ-ឧស្សាហកម្ម ដើម្បីពង្រឹងជំហរកម្ពុជាទាក់ទាញ និងផ្តល់ទំនិកចិត្តល្អ ជូនចំពោះ អ្នកវិនិយោគ ជាតិ-អន្តរជាតិ មកធ្វើការវិនិយោគក្នុងគម្រោងនេះ ឲ្យកាន់តែច្រើនបន្ថែមទៀត។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]