វេទិការសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៤
20 Feb, 2024 09:36 AM | 9 months ago
Public Forum On “Macroeconomic Management and Budget Law 2024”.
———-
នៅថ្ងៃច័ន្ទ ១០កើត ខែមាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០នាទីព្រឹក នៅសណ្ឋារគារ Hyatt Regency, ឧកញ៉ា គួច ផេង អនុប្រធានភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា អមដោយលោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍ និងសហប្រតិបត្តិការនៃសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមក្នុង វេទិការសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៤ ក្រោមអធីបតីភាព ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ វេទិការសាធារណៈក៏មានការចូលរួមផងដែរពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ, ផ្នែកឯកជន, ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៤នេះ ត្រូវបានព្យាករណ៍ថានឹងងើបល្អប្រើសើរឡើងវិញ ហើយរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប ( ផសស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤២.៩៥៧ប៊ីលានរៀល ស្មើនឹងប្រមាណ ៣៥.១៦៨ លានដុល្លារអាម៉េរិក ស្រប់ពេលដែល ផសស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២០៧១ដុល្លារអាម៉េរិក បើប្រៀបធៀបនឹង ១.៩១៧ល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៣។
ស្របពេលសេដ្ឋកិច្ចសកលនៅក្នុងប្រទេសដៃគូពាណិជ្ជកម្មរបស់កម្ពុជាមានភាពល្អប្រសើរជាងមុន ខណៈដែលវិស័យមួយចំនួននៅក្នុងស្រុក បានងើបឡើងល្អប្រសើរផងដែរ ដូចជាវិស័យមិនមែនកាត់ដេរ បាននិងកំពុងបន្តនិន្នការនាំចេញមានកំណើនកើនឡើង, វិស័យទេសចរណ៍ នឹងកើនឡើងជាងឆ្នាំ ២០២៣ រួមជាមួយការងើបឡើងវិញនៃវិស័យកាត់ដេរ, ជាក់ស្តែងវិស័យកាត់ដេរនៅក្នុងដើមឆ្នាំ២០២៤នេះ បាននាំចេញមានតម្លៃខ្ពស់ជាងការនាំចេញក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២៣។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០១:០០ នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected].