ពិធីអបអរសារទរខួប១៥ឆ្នាំ នៃការបង្កើតធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា

09 Sep, 2024 14:18 PM | 2 months ago

ពិធីអបអរសារទរខួប១៥ឆ្នាំ នៃការបង្កើតធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា
 
 
 
 
 
 
 
 
 
 
ពិធីអបអរសារទរខួប១៥ឆ្នាំ នៃការបង្កើតធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា
(សណ្ឋាគារសូហ្វីតែលភ្នំពេញ) នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចូលរួមជាភ្ញៀវកិត្តិយសក្នុង ពិធីអបអរសារទរខួប១៥ឆ្នាំ នៃការបង្កើតធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកឧត្តមប្រឹក្សាព្រះមហាក្សត្រ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានកោតសសើរ និងអបអរសារទរដោយស្មោះ ចំពោះសមិទ្ធផលគួរជាទីមោទនៈ ដែលធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា សម្រេចបានក្នុងរយៈពេលកន្លងមកនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត គូសបញ្ជាក់ថា សមិទ្ធផលទាំងអស់នោះ បង្ហាញឱ្យឃើញពីស្មារតីនៃទំនួលខុសត្រូវ និង ឆន្ទៈក្នុងការធ្វើអាជីវកម្មផ្សារភ្ជាប់ជាមួយនឹង ទំនួលខុសត្រូវ សង្គម និងផ្សារភ្ជាប់ទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ ព្រមទាំងបានចូលរួមចំណែកក្នុងការគាំទ្រ និងលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាផងដែរ។
Post details 1