កិច្ចប្រជុំស្តីពី "ការសិក្សាអំពីគម្លាតនៃការទទួលបានហិរញ្ញប្បទានសហគ្រាសធុនមីក្រូ តូច និងមធ្យម"
05 Sep, 2024 10:08 AM | 2 months ago
កិច្ចប្រជុំស្តីពី "ការសិក្សាអំពីគម្លាតនៃការទទួលបានហិរញ្ញប្បទានសហគ្រាសធុនមីក្រូ តូច និងមធ្យម"
In Depth Study on MSMEs Finance Gap of ASEAN
——————
នាព្រឹកថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "គ" "ផ្នែកកម្មន្តសាល និងសហគ្រាសធុនតូច និងមធ្យម និងសេវា" តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ "ការសិក្សាអំពីតម្លាតនៃការទទួលបានហិរញ្ញប្បទានសហគ្រាសធុនមីក្រូ តូច និងមធ្យម"(In Depth Study on MSMEs Finance Gap of ASEAN) ដែលរៀបចំដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយលេខាធិការដ្ឋានអាស៊ាន (ASEAN COORDINATING COMMITTEE on MSMEs) ដើម្បីសម្របសម្រួលដល់ទស្សនៈកិច្ចសិក្សារបស់តំណាងក្រសួង Ministry of Cooperatives & SMEs នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ កិច្ចប្រជុំនេះមានការចូលរួមផងដែរពី តំណាងសភាពាណិជ្ជកម្មកម្ពុជា (CCC), តំណាងនិយ័តករមូលប័ត្រកម្ពុជា (SERC), តំណាងក្រុមហ៊ុនសាជីវកម្មឥណទានកម្ពុជា (CGCC), តំណាងធនាគារជាតិនៃកម្ពុជា (NBC Bank), តំណាង SME Bank និងតំណាងពីស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
ក្នុងគោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីសិក្សាស្វែងយល់អំពីគម្លាតក្នុងការទទួលបានហិរញ្ញប្បទានដល់ MSMEs។
កិច្ចប្រជុំពិគ្រោះយោបល់នេះត្រូវបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង ១១:៣០នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
——————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ