កិច្ចប្រជុំក្រុមការងារ "ក" “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
02 Sep, 2024 12:03 PM | 2 months ago
កិច្ចប្រជុំក្រុមការងារ "ក" “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Private Sector Working Group "A" "Agriculture and Argo-Industry " Meeting of Government-Private Sector Forum (G-PSF).
———
នៅព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារ "ក" “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលជាកិច្ចប្រជុំតាមរយៈការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញហ្ស៊ូម ដែលដឹកនាំដោយ ឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារ "ក" ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ "ក" ផ្នែកឯកជន និងវត្តមានតំណាងសមាគមវារីវប្បកម្មកម្ពុជា, តំណាងសមាគមសហព័ន្ធវិនិយោគិនកម្ពុជា, តំណាងសមាគមសម្ព័ន្ធភាពកសិកម្ម និងបរិស្ថានកម្ពុជា, ក្រុមហ៊ុនឯកជនក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម និងសមាជិក សមាជិកានៃក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យទៅលើវឌ្ឍនភាពនៃក្រុមការងារនេះ និងដើម្បីពីគ្រោះ ពិភាក្សាលើបញ្ហាប្រឈម ដែលជាកង្វល់របស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យកសិកម្ម និងកសិឧស្សាហកម្មដែលរួមមាន៖ ១.ការចុះធ្វើអធិការកិច្ច, ២. តម្លៃលក់ចេញក្នុងទីផ្សារអន្តរជាតិចំពោះវិស័យកសិកម្ម, ៣. បញ្ហាអាកាសធាតុ, ៤. បញ្ហាផលិតកម្ម និងទីផ្សារក្នុងវិស័យវារីវប្បកម្ម, ៥. ការនាំចូលសាច់បង្កក, ៦. បញ្ហាពាក់ព័ន្ធនឹងពន្ធ រួមនឹងបញ្ហាផ្សេងៗដែលបានលើកឡើងដោយសមាជិកមួយចំនួនទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា បញ្ហាប្រឈមរបស់ផ្នែកឯកជនដែលប្រមូលបាននៅក្នុងកិច្ចប្រជុំនេះ នឹងត្រូវដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលឆាប់ៗខាងមុខនេះ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]