កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី "សេចក្តីព្រាងប្រកាសស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការផ្តល់អាជ្ញាប័ណ្ណអាជីវកម្មសោធនឯកជន"
02 Sep, 2024 11:29 AM | 2 months ago
កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី "សេចក្តីព្រាងប្រកាសស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការផ្តល់អាជ្ញាប័ណ្ណអាជីវកម្មសោធនឯកជន"
Public Consultation Meeting on Draft Prakas on Conditions and Procedures of Licensing Private Pension Business.
———
នៅរសៀលថ្ងៃពុធ ០៩រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទី នៅអាគារនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី "សេចក្តីព្រាងប្រកាសស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការផ្តល់អាជ្ញាប័ណ្ណអាជីវកម្មសោធនឯកជន" ដែលដឹកនាំដោយ លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងគ្រឹះស្ថាន ធនាគារផ្នែកឯកជន, ក្រុមហ៊ុនផ្នែកឯកជនក្នុងវិស័យធនារ៉ាប់រង និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការផ្តល់អាជ្ញាប័ណ្ណអាជីវកម្មសោធនឯកជន និងដើម្បីធានាដល់ប្រសិទ្ធិភាពនៃការគ្រប់គ្រងសកម្មភាពអាជីវកម្មសោធនឯកជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំក៏មានការធ្វើបទបង្ហាញខ្លីស្តីប្រធានបទខាងលើផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៤:៣០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]