កិច្ចប្រជុំក្រុមការងារអន្តរស្ថាប័នសម្រាប់ពិនិត្យ តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ (ក.ត.គ.ដ.)
02 Sep, 2024 09:45 AM | 2 months ago
កិច្ចប្រជុំក្រុមការងារអន្តរស្ថាប័នសម្រាប់ពិនិត្យ តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ (ក.ត.គ.ដ.)
Meeting of the Inter-Institutional Working Group Meeting to Monitor and Evaluate the Implementation of the National Policy on Cassava 2020-2025
——-
ថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុសហប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន បានអញ្ជើញចូលរួម កិច្ចប្រជុំក្រុមការងារអន្តរស្ថាប័នសម្រាប់ពិនិត្យ តាមដាន វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ (ក.ត.គ.ដ.) ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសមាជិកសាជិកានៃ ក្រុមការងារអន្តរស្ថាប័ន សម្រាប់ពិនិត្យ តាមដាន វាយតម្លៃ ការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ និងភាគីពាក់ព័ន្ធជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំ នេះ គឺពិនិត្យលើ ១. សេចក្តីសម្រេច ស្តីពី ការកែប្រែសមាសភាពក្រុមការងារអន្តរស្ថាប័ន, ២. សង្ខេបពីទិដ្ឋភាពទូទៅ និងវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយជាតិស្តីពី ដំឡូងមី ២០២០-២០២៥, ៣. កិច្ចពិភាក្សា ការអនុម័តលើការរៀបចំរបាយការណ៍ការអនុវត្តគោលនយោបាយជាតិស្តីពី ដំឡូងមី ២០២០-២០២៥ និង ពិនិត្យ និងពិភាក្សាលើការជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ជាដើម ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
—————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]. #gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc