សិក្ខាសាលាស្តីពី She Trade Outlook Validation

27 Aug, 2024 10:14 AM | 2 months ago

សិក្ខាសាលាស្តីពី She Trade Outlook Validation
 
 
 
 
 
 
 
សិក្ខាសាលាស្តីពី SheTrade Outlook Validation
SheTrade Outlook Validation Workshop.
———
នៅព្រឹកថ្ងៃច័ន្ទ ០៧រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩:៣០នាទី នៅសណ្ឋារគារ Hyatt Regency, ឧកញ៉ា គួច​ ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ឆ" "ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម" តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី SheTrade Outlook Validation ដែលរៀបចំដោយ ក្រសួងពាណិជ្ជកម្ម សហការជាមួយនឹងមជ្ឍមណ្ឌលពាណិជ្ជកម្មអន្តរជាតិនៃចក្រភពអង់គ្លេស ក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ សិក្ខាសាលានេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ក៏ដូចជាវត្តមានចូលរួមពីតំណាងសមាគមសហគ្រិនស្ត្រីកម្ពុជា, តំណាងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម, តំណងសមាគមភស្តុភារកម្មកម្ពុជា, ដៃគូអភីវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
គោលបំណងនៃសិក្ខាសាលានេះដើម្បី៖ ១.​ ដើម្បីលើកក​ម្ពស់ការយល់ដឹងអំពីពាណិជ្ជកម្ម និងយេនឌ័រ, ២. ដើម្បីពិភាក្សាអំពីលទ្ធផល និងទទួលយកនូវអនុសាសន៍អំពីការសិក្សារបស់ SheTrade Outlook នៅកម្ពុជា និង​​ ៣. ដើម្បីចែករំលែកអំពីឧត្តមានុវត្តន៍ និងកំណត់ផ្នែកសក្តានុពលសំរាប់កំណែទម្រង់គោលនយោបាយ និងកិច្ចសហការ។​
សិក្ខាសាលានេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:០០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
Post details 1