កិច្ចប្រជុំក្រុមការងារចំពោះកិច្ច នៃ សភាពាណិជ្ជកម្មកម្ពុជា និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (វ.រ.ឯ / G-PSF)

22 Aug, 2024 15:42 PM | 2 months ago

កិច្ចប្រជុំក្រុមការងារចំពោះកិច្ច នៃ សភាពាណិជ្ជកម្មកម្ពុជា និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (វ.រ.ឯ / G-PSF)
 
 
 
 
 
 
 
 
 
 
 
 
 
 
កិច្ចប្រជុំក្រុមការងារចំពោះកិច្ច នៃ សភាពាណិជ្ជកម្មកម្ពុជា និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (វ.រ.ឯ / G-PSF)
Taskforce Working Group Meeting of the Cambodia Chamber of Commerce (CCC) and Council for the Development of Cambodia (CDC), under mechanism of the Government-Private Sector Forum (G-PSF)
———
នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៣រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) មានរៀបចំកិច្ចប្រជុំក្រុមការងារចំពោះកិច្ច នៃសភាពាណិជ្ជកម្មកម្ពុជា និង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមយន្តការនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយសហប្រធានក្រុមការងារចំពោះកិច្ចទាំងពីរគឺ៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមការងារចំពោះកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា និង ឯកឧត្តម​ នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការង គណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានក្រុមការងារចំពោះកិច្ចនៃ ក.អ.ក។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់សមាជិក សមាជិកានៃសេចក្តីសម្រេចនៃការបង្កើតក្រុមការងារចំពោះកិច្ចទាំងពីរ ទាំង ក.អ.ក និងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យ ពិភាក្សា និងកំណត់ទិសដៅការងារនៃក្រុមការងារចំពោះកិច្ចនេះ ក៏ដូចជាធ្វើវឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ (G-PSF 19th)។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
Post details 1