កិច្ចប្រជុំលើកទី៤ ក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍ (ក.ជ.វ.ប.ន)

21 Aug, 2024 16:56 PM | 3 months ago

កិច្ចប្រជុំលើកទី៤ ក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍ (ក.ជ.វ.ប.ន)
 
 
 
 
 
 
 
 
 
 
កិច្ចប្រជុំលើកទី៤ ក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍ (ក.ជ.វ.ប.ន)
The 4th Meeting of the National Council of Science, Technology and Innovation
———
នៅព្រឹកថ្ងៃពុធ ០២រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវនុវត្តន៍, ឧកញ៉ា​ តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារក្រុមការងារ "គ" "ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា" ផ្នែកឯកជន តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកនៃក្រុមប្រឹក្សាជាតិ វ.ប.ន. បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៤ ក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវានុវត្តន៍ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនាវនុវត្តន៍ និងជាប្រធាន ក.ជ.វ.ប.ន និងវត្តមាន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន ក.ជ.វ.ប.ន និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធាន ក.ជ.វ.ប.ន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសមាជិកនៃ ក.ជ.វ.ប.ន, តំណាងផ្នែកឯកជន, តំណាងដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យ ពិភាក្សា កំណត់ទិសដៅការងារ និងអនុម័តលើឯកសារ និងគំនិតផ្តួចផ្តើមនានា ក្នុងគោលបំណងគាំទ្រ និងជំរុញការអនុវត្តការងារលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលរួមមាន៖ ១. ការរាយការណ៍អំពីវឌ្ឍនភាពលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ២. ការអនុវត្តផែនទីបង្ហាញផ្លូវវិស័យ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាឆ្នាំ ២០៣០, ៣.ការសម្រេចអនុម័តលើឯកសារពាក់ព័ន្ធ, ៤. កិច្ចពិភាក្សាលើទិសដៅអភិវឌ្ឍន៍ក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
Post details 1