កិច្ចប្រជុំក្រុមការងារបច្ចេកទេសទី៤ “គយ-សហគ្រាសធុនតូច និងមធ្យម” នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន

21 Aug, 2024 16:14 PM | 3 months ago

កិច្ចប្រជុំក្រុមការងារបច្ចេកទេសទី៤ “គយ-សហគ្រាសធុនតូច និងមធ្យម” នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន
 
 
 
 
 
 
 
 
 
 
 
 
 
កិច្ចប្រជុំក្រុមការងារបច្ចេកទេសទី៤ “គយ-សហគ្រាសធុនតូច និងមធ្យម” នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន
Technical working group 4th meeting, "Customs-SMEs" of Customs-Private Sector Partnership Mechanism (CPPM).
———
នៅរសៀលថ្ងៃអង្គារ ០២រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៣:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសទី៤ “គយ-សហគ្រាសធុនតូច និងមធ្យម” នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ក្រោមអធិបតីភាព ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារក្រុមការងារបច្ចេកទេសទី៣ តំណាង ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារក្រុមការងារបច្ចេកទេសទី៤ ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានតំណាងសមាគមសភ្តុភារកម្មកម្ពុជា, តំណាងសមាគមសម្ព័ន្ធភាពកសិកម្ម និងបរិស្ថានកម្ពុជា, តំណាងសមាគមបច្ចេកវិទ្យាកម្ពុជា, តំណាងសមាគមស្បែកជើងកម្ពុជា, ក្រុមហ៊ុន សហគ្រាសនាំចេញ នាំចូល និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យទៅលើវឌ្ឍនភាពនៃក្រុមការងារបច្ចេកទេសនេះ និងដើម្បីពិគ្រោះ ពិភាក្សាលើប្រឈម​របស់ផ្នែកឯកជនពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយ​ក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ដែលលើកឡើងដោយសមាជិក នៃកិច្ចប្រជុំ ក៏ដូចជាទទួលបានធាតុចូល និងបញ្ហាប្រឈមមួយចំនួនទៀតផងដែរ ដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានាពែលខាងមុខនេះ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៥:០០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
Post details 1