ចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក និងសភាពាណិជ្ជកម្មកម្ពុជា។

21 Aug, 2024 14:57 PM | 3 months ago

ចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក និងសភាពាណិជ្ជកម្មកម្ពុជា។
 
 
 
 
 
 
 
 
 
 
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅការិយាល័យកណ្តាល ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នារវាង ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក និងសភាពាណិជ្ជកម្មកម្ពុជា។
ភាគីទាំងពីរ បានព្រមព្រៀងគ្នា ចុះអនុស្សរណៈនេះ ក្នុងគោលបំណងសំខាន់ៗដូចជា៖
១. សហការគ្នាក្នុងការផ្សព្វផ្សាយគម្រោងហិរញ្ញប្បទាននៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជាដល់សមាជិក សភាពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រឹងការយល់ដឹងពីការស្នើសុំ ក៏ដូចជាការប្រើប្រាស់ហិរញ្ញប្បទានក្នុងអាជីវកម្មឲ្យមានប្រសិទ្ធភាពខ្ពស់។
២. សហការគ្នាដើម្បីជម្រុញលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលមានលក្ខខណ្ឌអនុគ្រោះសម្រាប់សមាជិក សភាពាណិជ្ជកម្មកម្ពុជា ហើយតាមរយៈគំរោងហិរញ្ញប្បទាននេះសមាជិក សមាជិកា នឹងអាចពង្រីកអាជីវកម្មរបស់ខ្លួនប្រកបដោយផលិតភាព និងប្រសិទ្ធភាពខ្ពស់។
ពិធីចុះអនុស្សារណៈនាថ្ងៃនេះ គឺដើម្បីបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដើម្បីជម្រុញអំពីលទ្ធភាពទទួលបានហិរញ្ញប្បទាន ដើម្បីពង្រីកអាជីវកម្ម និងគាំទ្រទៅដល់ម្ចាស់អាជីវកម្ម សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា។
Post details 1