ជំនួបពិភាក្សាជាមួយវិនិយោគិនឥណ្ឌា

21 Aug, 2024 14:34 PM | 3 months ago

ជំនួបពិភាក្សាជាមួយវិនិយោគិនឥណ្ឌា
 
 
 
 
 
 
 
ជំនួបពិភាក្សាជាមួយវិនិយោគិនឥណ្ឌា
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ចន ផានឌៀន ស្ថាបនិកនិងជាប្រធានក្រុមហ៊ុន Tamilaga Makkal Munnetra Kazhagam។ លោក ចន ផានឌៀន បានមានប្រសាសន៍ថាសម្រាប់ទស្សនកិច្ចមកប្រទេសកម្ពុជានាពេលនេះគឺដើម្បីស្វែងយល់បន្ថែមអំពីបរិបទនៃធុរកិច្ច និងសក្ដានុពលកម្ពុជា។ លោកមានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃប្រទេសកម្ពុជា និងមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងវិស័យសុខាភិបាលដូចជាការកសាងមន្ទីរពេទ្យ និងបើកសាលាពេទ្យជាដើម។
ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោក ចន ផានឌៀនមកកាន់ប្រទេសកម្ពុជា។ ឯកឧត្តមឧកញ៉ា បានជម្រាបជូនអំពីការអភិវឌ្ឍសេដ្ឋកិច្ច គោលនយោបាយគាំទ្រវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា និងសក្ដានុពលដែលប្រទេសកម្ពុជាផ្ដល់ជូនវិនិយោគិន។ ឯកឧត្តមឧកញ៉ា ក៏បានគាំទ្រចំពោះការសិក្សាស្វែងយល់ និងគម្រោងនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជាដោយក្រុមហ៊ុនឥណ្ឌា។
Post details 1