វេទិកាជជែកដេញដោលស្ដីពី “វិវាទពាណិជ្ជកម្ម និងយន្តការដោះស្រាយ តាមរយៈសន្ធានកម្ម មជ្ឈត្តកម្ម ឬ តុលាការ?

12 Aug, 2024 11:37 AM | 3 months ago

វេទិកាជជែកដេញដោលស្ដីពី “វិវាទពាណិជ្ជកម្ម និងយន្តការដោះស្រាយ តាមរយៈសន្ធានកម្ម មជ្ឈត្តកម្ម ឬ តុលាការ?
 
 
 
 
 
 
 
 
 
 
 
វេទិកាជជែកដេញដោលស្ដីពី “វិវាទពាណិជ្ជកម្ម និងយន្តការដោះស្រាយ តាមរយៈសន្ធានកម្ម មជ្ឈត្តកម្ម ឬ តុលាការ?
 (Commercial Dispute and Resolution by Mediation, Arbitration, or Court Process?)
——-
នាព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្ដាលនៃ ក្រុមមេធាវី អាស៊ី កម្ពុជា។ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល ផ្នែកឯកជន បានអញ្ជើញចូលរួម ក្នុងការរៀបចំវេទិកាជជែកដេញដោលស្ដីពី “វិវាទពាណិជ្ជកម្ម និងយន្តការដោះស្រាយ តាមរយៈសន្ធានកម្ម មជ្ឈត្តកម្ម ឬ តុលាការ? (Commercial Dispute and Resolution by Mediation, Arbitration, or Court Process?)” កម្មវិធីនេះ រៀបចំឡើង ដោយ សមាគមបញ្ញវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ (CIDA) សហការជាមួយក្រុមមេធាវី អាស៊ី កម្ពុជា, សភាពាណិជ្ជកម្មកម្ពជា និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម។ ថ្លែងក្នុងឱកាសបើកកម្មវិធី លោកជំទាវ សេង វួចហ៊ុន បានលើកឡើង​ថា វេទិកានាថ្ងៃនេះផ្ដោតទៅលើវិវាទពាណិជ្ជកម្ម ច្បាប់ពាណិជ្ជកម្ម និងយន្ដការនៃការដោះ​ស្រាយ​វិវាទពាណិជ្ជកម្មតាមរយៈមជ្ឈត្តកម្ម សន្ធានកម្ម ឬតុលាការ ​​ដែលនឹងផ្តល់សារៈ​ប្រយោជន៍យ៉ាងច្រើនដល់សហភាតាដែលជាមេធាវី ​អ្នកច្បាប់ និងអ្នកប្រកបវិជ្ជាជីវៈផ្សេង​ទៀត ព្រមទាំង​ពាណិជ្ជករ អាជីវករ វិនិយោគគិន​ និងសិស្សនិស្សិតដែល​​មកចូលរួមថ្ងៃនេះ​ ​​​លើ​កិច្ចការប្រកបវិជ្ជាជីវៈប្រចាំថ្ងៃ ការអនុវត្តជាក់ស្តែង និងអាចស្វែងយល់កាន់តែច្បាស់អំពី​យន្តការ​នៃដំណោះស្រាយនីមួយៗ​​ ជាមួយនឹងវាគ្មិនជំនាញៗនៅថ្ងៃនេះ។​ ​
វេទិកានៅថ្ងៃនេះ ​ក៏ជា​សក្ខីកម្មបង្ហាញពី​​ការរួមចំណែក​គាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា​អាណត្តិ​ទី៧ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ​​ក្នុងការជំរុញការផ្សព្វផ្សាយការដោះស្រាយវិវាទពាណិជ្ជកម្ម និង​ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ​ប្រកបដោយប្រសិទ្ធភាព ​ភាពងាយស្រួល និង​ឈរលើគោលការណ៍ឈ្នះឈ្នះផងដែរ។​
វេទិកានេះប្រព្រឹត្តទៅ​ក្រោមអធិបតីភាព៖
-​លោកជំទាវ សេង វួចហ៊ុន ប្រធានសមាគមបញ្ញវន្ដកម្ពុជាដើម្បីអភិវឌ្ឍន៍ និងជាប្រធានក្រុមមេធាវី អាស៊ី កម្ពុជា
-ឯកឧត្តមឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា
-លោកមជ្ឈត្តករ សាន គីរី ប្រធានមជ្ឈមណ្ឌលជាតិនៃមជ្ឈត្ត​ការផ្នែកពាណិជ្ជកម្ម
និងដោយមានការចូលរួមពី
-លោក អ៉ឹម កុយ អគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេសនៃក្រសួងពាណិជ្ជកម្ម តំណាងក្រសួងពាណិជ្ជកម្ម
-លោក លោកស្រីសមាជិកគណៈអធិបតីផ្សេងទៀត
និងវាគ្មិនកិត្តិយស
-ឯកឧត្តម យ៉ម ថារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអាជ្ញាធរជាតិ​ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
-លោកមជ្ឈត្តករ សាន គីរី ប្រធានមជ្ឈមណ្ឌលជាតិនៃមជ្ឈត្ត​ការផ្នែកពាណិជ្ជកម្ម
-លោកមេធាវី ខាន់ សិរីវុទ្ធី ប្រធានការិយាល័យមេធាវី អេ អែន ឌី
-លោកមេធាវី ទិត សាវុឌ្ឍី សមាជិកទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានក្រុមហ៊ុនមេធាវី អឹម អាច ជី
ព្រមទាំង​​​អ្នកចូលរួមដែលមានសមាសភាពជាមេធាវី អ្នកវិជ្ជាជីវៈច្បាប់ និស្សិតច្បាប់ និស្សិត​ ​អ.ម.ត ​​​​​សរុបប្រមាណជាង ១០០នាក់។
វេទិកាជជែកដេញដោលទាំងមូលបានដំណើរការ​ទៅយ៉ាងផុសផុល និង​ប្រកបដោយ​ផ្លែផ្កា ដោយអ្នកចូលរួមបានលើកជាមតិ និងសំណួរដ៏មានសារៈសំខាន់ជាច្រើន ហើយត្រូវបានបកស្រាយឆ្លើយតបយ៉ាងក្បោះក្បាយព្រមទាំងការផ្ដល់អនុសាសន៍ដ៏មានតម្លៃពីសំណាក់លោកជំទាវប្រធាន​​ ​និងវាគ្មិនទាំង៤រូប​ ​​ដែលញ៉ាំងឱ្យវេទិកានេះ​កាន់តែ​​​សកម្ម និងបានបញ្ចប់ទៅ​ដោយរលូន ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល។
—————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]. #gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc
Post details 1