កិច្ចប្រជុំក្រុមការងារ "ង" “សេវាធនាគារ និងហិរញ្ញវត្ថុ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជ

09 Aug, 2024 10:25 AM | 3 months ago

កិច្ចប្រជុំក្រុមការងារ "ង" “សេវាធនាគារ និងហិរញ្ញវត្ថុ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជ
 
 
 
 
 
 
 
 
 
 
 
 
 
កិច្ចប្រជុំក្រុមការងារ "ង" “សេវាធនាគារ និងហិរញ្ញវត្ថុ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Working Group "E "meeting "Financial Banking Service" of Government-Private Sector Forum (G-PSF).
———
នៅរសៀលថ្ងៃព្រហស្បតិ៍ ០៤កើត ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទី នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារ "ង" “សេវាធនាគារ និងហិរញ្ញវត្ថុ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ "ង" តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ង" តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានតំណាងសមាគមធនាគារនៅកម្ពុជា, តំណាងសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា, តំណាងស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្នែកឯកជន និងសមាជិក សមាជិកានៃក្រុមការងារជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យទៅលើវឌ្ឍនភាពនៃក្រុមការងារនេះ និងដើម្បីពីគ្រោះ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យសេវាធនាគារ និងហិរញ្ញវត្ថុ ដែលរួមមាន៖ ១. ប្រកាសពាក់ព័ន្ធនឹងក្របខ័ណ្ខភាពគ្រប់គ្រាន់នៃដើមទុន, ២. អាត្រាប្រាក់បម្រុងកាតព្វកិច្ច, ៣. ការរៀបចំឥណទានឡើងវិញចំពោះវិស័យទេសចរណ៍, ៤. ការងារបន្តរបស់វិស័យធនាគារបន្ទាប់ពីវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩, ៥. ការងារផ្សេងទៀតដែលសមាគមធនាគារត្រូវធ្វើការដោយផ្ទាល់ជាមួយនឹងសមាជិកខ្លួន និងដៃគូពាក់ព័ន្ធ, និងបញ្ហាប្រឈមមួយចំនួនទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា បញ្ហាប្រឈមរបស់ផ្នែកឯកជនដែលប្រមូលបាននៅក្នុងកិច្ចប្រជុំនេះ នឹងត្រូវដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺ ធនាគារជាតិនៃកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:៣០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
Post details 1