កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន

08 Aug, 2024 09:55 AM | 3 months ago

កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន
 
 
 
 
 
 
 
 
 
កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន
................................................................
(ខេត្តសៀមរាប)៖ នាព្រឹកថ្ងៃអង្គារ ទី០៧ ខែសីហា ឆ្នាំ២០២៤ ក្រោមការគាំទ្រដោយ សហគ្រិនខ្មែរ និងដៃគូសហការនានា សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានរៀបចំកម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «វិស័យអាទិភាពក្នុងការវិនិយោគនៅខេត្តសៀមរាប» ក្នុងគោលបំណងឱ្យសមាជិក សមាជិកា បានជួបជុំសិក្សាស្វែងយល់ពីឱកាសអាជីវកម្មក្នុងខេត្តសៀមរាប ក៏ដូចជាផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីទទួលបានគំនិតថ្មីៗយកទៅអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។
កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយសដូចជា៖ ឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ និង លោកស្រី នុច គីមលីន អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ចូលរួមចែករំលែកបទពិសោធន៍ក្នុងកម្មវិធីផងដែរ ។
កម្មវិធីខាងលើមានម្ចាស់អាជីវកម្មអញ្ជើញចូលរួមចំនួន ៧០ នាក់ ដើម្បីទទួលបានការចែករំលែកពិសោធន៍ជាជំនួយស្មារតីបន្ថែមយកទៅកែលម្អអាជីវកម្មរបស់ខ្លួន។
ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ បានមានមតិបូកសរុបកម្មវិធី និងវាយតម្លៃខ្ពស់សម្រាប់ការរៀបចំកម្មវិធីខាងលើ ដែលអាចអោយ សមាជិក សមាជិកា សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ជាពិសេសម្ចាស់អាជីវកម្មមានឱកាសក្នុងការរៀនសូត្របន្ថែមពីបទពិសោធន៍ថ្មីៗរួមទាំងការកំណត់បញ្ហា និងដំណោះស្រាយល្អៗពីវាគ្មិនកិត្តិយសដើម្បីយកទៅដឹកនាំអាជីវកម្មរបស់ខ្លួនឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ កម្មវិធីខាងលើបានបញ្ចប់នៅព្រឹកថ្ងៃដដែល ក្នុងបរិយាកាសសប្បាយរីករាយ និងស្និតស្នាលក្រៃលែង។
សូមបញ្ជាក់ថា "កម្មវិធីការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន" ទទួលបានការគាំទ្រពី សហគ្រិនខ្មែរ និងឧបត្ថម្ភដោយ ធនាគាវីង (ខេមបូឌា)ម.ក, សមាគមន៍វិនិយោគនវានុវត្តន៌និងអភិវឌ្ឍ(IDI) ផ្សារវីនសូ ក្រុមហ៊ុន ឌីហ្រ្គេន រៀលធី ឯ.ក និងប្រធាន អនុប្រធាន សមាជិក សមាជិកា សភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យទាំងអស់។
រូបភាព និងអត្ថបទ: នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុង
Post details 1