ពិធីសម្ពោធបើកជាផ្លូវការ ពិព័រណ៍ ស្ថាបត្យកម្ម និងរចនាតុបតែង សុខភាព សម្រស់ និង ម្ហូបអាហារ ភេសជ្ជៈ ប្រចាំឆ្នាំ២០២៤
07 Aug, 2024 11:04 AM | 3 months ago
ពិធីសម្ពោធបើកជាផ្លូវការ ពិព័រណ៍ ស្ថាបត្យកម្ម និងរចនាតុបតែង សុខភាព សម្រស់ និង ម្ហូបអាហារ ភេសជ្ជៈ ប្រចាំឆ្នាំ២០២៤
(សាលតាំងពិព័រណ៌កោះពេជ្រ) ថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ថ្ងៃ សុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកជាផ្លូវការ ផ្លូវការ ពិរព័រណ៍ ស្ថាបត្យកម្ម និងរចនាតុបតែង សុខភាព សម្រស់ និង ម្ហូបអាហារ ភេសជ្ជៈ ប្រចាំឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដោយ ឯកអគ្គរដ្ឋទូតព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជា និងឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ីប្រចាំនៅកម្ពុជា រួមទាំង សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ពាណិជ្ជករថៃ ពាណិជ្ជករម៉ាឡេសុី និងមន្ត្រីរាជរដ្ឋាភិបាលផងដែរ។
ថ្លៃងក្នុងសន្ទរកថា អ្នកឧកញ៉ាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងអបអរសាទរដល់ការរៀបចំពិធីសម្ពោធបើកជាផ្លូវការពិព័រណ៌ និងទទូចឲ្យ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជាព្យាយាមពង្រឹង និងពង្រីកទំនាក់ទំនងជាមួយពាណិជ្ជករក្នុងស្រុក និងក្រៅប្រទេសអោយអស់ពីលទ្ធភាព។
កម្មពិធីពិព័រណ៌នេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃដែលគិតចាប់ពីថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤ នាសាលតាំងពិព័រណ៌កោះពេជ្រ។