សន្និសីទសារព័ត៌មានស្តីពី ទស្សនកិច្ចពាណិជ្ជកម្មខេត្តកោះកុង
06 Aug, 2024 10:40 AM | 3 months ago
សន្និសីទសារព័ត៌មានស្តីពី ទស្សនកិច្ចពាណិជ្ជកម្មខេត្តកោះកុង
..................................................................
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៤ ក្រោមការគាំទ្រពីសហគ្រិនខ្មែរ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានស្តីពី «ទស្សនកិច្ចពាណិជ្ជកម្មខេត្តកោះកុង» ក្រោមអធិបតីភាព ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលបន្ទុកកិច្ចកាពង្រឹងសភាពាណិជ្ជកម្មខេត្ត តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា នឹងមានការចូលរួមផងដែលពីក្រុមហ៊ុនសហការឧបត្ថម្ភដែលមានដូចជា៖ ធនាគា វីង ខេមបូឌា ម.ក កំពង់ផែស្វយ័តភ្នំពេញ ធនាគា សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស ខូអិលធីឌី។ បន្ថែមពីនេះក៍មានការអញ្ជើញចូលរួមពី គណៈប្រតិភូរដែលនឹងអញ្ជើញទៅទស្សនកិច្ចពាណិជ្ជកម្មខេត្តកោះកុង ពេលខាងមុន ដែលមានដូចជា៖ សមាជិកសភាពាណិជ្ជកម្មកម្ពុជា សមាជិកសមាគមភស្តុភាកម្ម ប្រមាណ ២០រូប។
សន្និសីទសារព័ត៌មាននេះ រៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយពីទស្សនកិច្ចពាណិជ្ជកម្ម ទៅកាន់ខេត្តកោះកុង ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នាពេលដ៍ខ្លីខាងមុខ ជូនដល់សាធារណៈជន ជាពិសេសម្ចាស់អាជីវកម្ម ពាណិជ្ជករ SME ដែលមានបំណងសិក្សាពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគ នៅខេត្តកោះកុង និងទស្សនកិច្ចដោយផ្ទាល់ក្រុមហ៊ុន សហគ្រាស ផលិត-កែច្នៃ នានា។
កម្មវិធីខាងលើ បានបញ្ចប់នាម៉ោង ១០:០០ព្រឹក នាថ្ងៃដដែល ក្រោមបរិយាយប្រកបដោយផ្លែផ្កា និង ការសាកសួរពីសំណាក់អ្នកសារព័ត៌មាន ដែលអញ្ជើញមកពីស្ថាប័នផ្សេងៗ អំពីកម្មវិធីទស្សនកិច្ចខាងលើ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនង នាយកដ្ឋានទំនាក់ទំនងសភាពាណិជ្ជកម្មខេត្ត-ក្រុងតាមរយ៖
តេលេក្រាម៖ https://t.me/provincialccc