អ្នកឧកញ៉ា គិត ម៉េង អមសម្តេចធិបតី ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈ នៃការយោគយល់គ្នារវាងតំបន់រដ្ឋបាលពិសេសហុងកុង នៃប្រទេសចិន និងCDC កម្ពុជា
06 Aug, 2024 10:07 AM | 3 months ago
អ្នកឧកញ៉ា គិត ម៉េង អមសម្តេចធិបតី ក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈ នៃការយោគយល់គ្នារវាងតំបន់រដ្ឋបាលពិសេសហុងកុង នៃប្រទេសចិន និងCDC កម្ពុជា ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះបានអញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសដែលសម្តេចធិបតីបានអញ្ជើញជាអធិបតីធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MoU)ចំនួន២ នៅវិមានសន្តិភាព។
អនុស្សារណៈចំនួន២ រួមមាន ទី១) អនុស្សរណៈ នៃការយោគយល់គ្នា (MoU)ស្តីពីកិច្ចសហប្រតិបត្តិការរវាងវិនិយោគហុងកុង នៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណៈរដ្ឋប្រជាមានិតចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)
២) អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
សូមជម្រាបថា តបតាមការអញ្ជើញរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក John KC Lee ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ គិតចាប់ពីថ្ងៃទី៣០-៣១ ខែកក្កដា ឆ្នាំ២០២៤នេះ។
ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃនេះ លោកប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុងមានជំនួបសំខាន់ៗជាមួយថ្នាក់ដឹកនាំកម្ពុជា និងមានដៃគូឯកជនផ្សេងៗផងដែរ៕