កិច្ចប្រជុំក្រុមការងារ ក្រុម “ឆ” “ផ្នែកកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
31 Jul, 2024 15:03 PM | 3 months ago
កិច្ចប្រជុំក្រុមការងារ ក្រុម “ឆ” “ផ្នែកកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Dialogue working group meeting, group "G" "Export Promotion and Trade Facilitation" of Government-Private Sector Forum (G-PSF).
———
នៅព្រឹកថ្ងៃច័ន្ទ ០៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទីព្រឹក នៅទីស្តីការក្រសួងពាណិជ្ជកម្ម មានរៀបចំកិច្ចប្រជុំក្រុមការងារ ក្រុម “ឆ” “ផ្នែកកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពសហប្រធានក្រុមការងារទាំងពីរគឺ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាសហប្រធានក្រុមការងារ "ឆ" តំណាងផ្នែករដ្ឋាភិបាល និង ឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានទី១ ក្រុមការងារ “ឆ” តំណាង ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឆ” តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ តំណាងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដូចមានកំណត់ក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល, តំណាងសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា, តំណាងសមាគម ក្រុមហ៊ុនឯកជនដែលពាក់ព័ន្ធក្នុងវិស័យនេះ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យទៅលើវឌ្ឍនភាពនៃក្រុមការងារ “ឆ” “ផ្នែកផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម” ក៏ដូចជាពិនិត្យ ពិគ្រោះ និងដោះស្រាយលើបញ្ហាប្រឈមដែលស្នើឡើងដោយផ្នែកឯកជនរួមមាន៖ ១. ការនាំចូលដ្រូន កសិកម្ម និងគ្រឿងបន្លាស់, ២. បញ្ហានៃការបង្វែរចំណូលទៅជាចំណាយ, ៣. CO Reference, ៤. ការធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់អ្នកជាប់ពន្ធ, ៥. ការបញ្ចូលភាគហ៊ុនិកបន្ថែមរបស់អ្នកជាប់ពន្ធ, ៦. បច្ចុប្បន្នភាពនៃបម្រែបម្រួលភាគហ៊ុន និងភាគហ៊ុនិក និង ៧. អាជ្ញាប័ណ្ណសម្រាប់ភ្នាក់ងារផ្តល់សេវាកម្មចុះបញ្ជីពាណិជ្ជកម្ម។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]