កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “គ” “ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
29 Jul, 2024 10:10 AM | 3 months ago
កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “គ” “ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Private sector Working Group meeting, group "C" "Manufacture SMES and Services" of Government-Private Sector Forum (G-PSF).
———
នៅថ្ងៃសុក្រ ០៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទីរសៀល នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “គ” “ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឧកញ៉ា តែ តាំងប៉រ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “គ” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េង តិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងវត្តមានអនុសហប្រធានក្រុមការងារ "គ" ផ្នែកឯកជន, តំណាងសមាគមសហគ្រិនស្រ្តីកម្ពុជា, តំណាងសមាគមភស្តុភារកម្មកម្ពុជា, តំណាងសមាគមបច្ចេកវិទ្យាឌីជីថលកម្ពុជា, តំណាងសមាគមអ្នកផលិតឱសថកម្ពុជា, តំណាងសហគ្រាសផលិតកម្មផ្នែកឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យទៅលើវឌ្ឍនភាពនៃក្រុមការងារ “គ” “ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា” ផ្នែកឯកជន ក៏ដូចជាពិនិត្យ ពិគ្រោះ ពិភាក្សាលើបញ្ហាប្រឈមចាស់ៗរបស់ផ្នែកឯកជនក្នុងវិស័យនេះដែលរួមមាន៖ ១. បញ្ហាកម្ចីពីធនាគារ SMEs Bank, ២. បញ្ហាថាមពលចំពោះវិស័យ SMEs, និងទី ៣. បញ្ហាប្រឈមក្នុងវិស័យអំបិល។ ក្រៅពីបញ្ហាប្រឈមចាស់ៗរបស់ផ្នែកឯកជន កិច្ចប្រជុំក៏បន្តប្រមូលនូវបញ្ហាប្រឈម សំណើរថ្មីផងដែរ ដើម្បីស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នាពេលខាងមុខនេះ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៥:៣០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]