វេទិកាកម្ពុជា ៤.០ លើកទី ៣ ស្តីពី បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា

29 Jul, 2024 09:33 AM | 3 months ago

វេទិកាកម្ពុជា ៤.០ លើកទី ៣ ស្តីពី បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា
 
 
 
 
 
 
 
វេទិកាកម្ពុជា ៤.០ លើកទី ៣ ស្តីពី បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា
(អាគារផ្សារមូលប័ត្រកម្ពុជា) នារសៀលថ្ងៃសុក្រ ៦ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីបើកវេទិកាកម្ពុជា ៤.០ លើកទី ៣ ស្តីពី បច្ចេកវិទ្យាហិរញ្ញវត្ថនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អបដោយថ្នាក់ដឹកនាំជាច្រើន ព្រមទាំង សមាជិក-សមាជិកា សភាពាណិជ្ជកម្មកម្ពុជាផងដែរ។
វេទិកានេះធ្វើឡើងក្នុងគោលបំណងចូលរួមជំរុញ បង្កើនការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងឱ្យកាន់តែទូលំ ទូលាយ អំពីការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាដើម្បីទាញ អារម្មណ៍តួអង្គនានាឱ្យផ្តោតលើសារៈសំខាន់នៃវិស័យនេះចំពោះសេដ្ឋកិច្ចនិងសង្គមកម្ពុជា។
Post details 1