កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ជ” “ផ្នែកទំនាក់ទំនងវិជ្ជាជីវៈ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

26 Jul, 2024 14:35 PM | 3 months ago

កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ជ” “ផ្នែកទំនាក់ទំនងវិជ្ជាជីវៈ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
 
 
 
 
 
 
 
 
 
 
 
 
 
 
កិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ជ” “ផ្នែកទំនាក់ទំនងវិជ្ជាជីវៈ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Discussion meeting PSWG “8/H” “Industrial Relations” of G-PSF.
 
នៅថ្ងៃពុធ ០៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០នាទីព្រឹក នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន ក្រុម “ជ” “ផ្នែកទំនាក់ទំនងវិជ្ជាជីវៈ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ាបណ្ឌិត ណាង សុធី សហប្រធានក្រុមការងារ “ជ” ផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងវត្តមានចូលរួមពីអនុប្រធានក្រុមការងាចំពោះកិច្ចសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, តំណាងសមាគម TAFTAC, តំណាងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា, តំណាងសមាគមស្បែកជើងកម្ពុជា, តំណាងក្រុមហ៊ុន សហគ្រាសផ្នែកឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងពិគ្រោះ ពិភាក្សាទៅលើបញ្ហាប្រឈមរបស់ផ្នែកឯកជនក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈដែលមានដូចជា៖ ១. ការបញ្ចប់កិច្ចសន្យាការងារជនបរទេសនៅក្នុងប្រព័ន្ធ FWCMS, ២. គ្មានការបែងចែកដាច់ដោយឡែកចំពោះការចុះបញ្ជីសាខាក្រុមហ៊ុន, ៣. ការអនុញ្ញាត្តិការធ្វើការងារក្នុងថ្ងៃឈប់សម្រាកដែលមានប្រាក់ឈ្មួល, ៤. ការបោះឆ្នោតជ្រើសរើសប្រតិភូបុគ្គលិក, ៥. ការស្នើសុំចុះបញ្ជីការទទួលស្គាល់ប្រតិភូបុគ្គលិក, ៦. បច្ចុប្បន្នភាពបញ្ជីឈ្មោះចាក់វ៉ាក់សាំង, ៧. ការបោះពុម្ភសៀវភៅការងារ, ៨. ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ និង៩. ការឈប់សម្រាកដោយសារគ្រោះថ្នាក់ការងារ។ គួរបញ្ជាក់ផងដែរថា បញ្ហាប្រឈមរបស់ផ្នែកឯកជន និងត្រូវបានឯកភាពដោយកិច្ចប្រជុំទាំំងមូលដើម្បីដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលខាងមុខនេះ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]. #gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc
Post details 1