កិច្ចប្រជុំភាពជាដៃគូក្រុមការងារ ”ទី១៣/ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

23 Jul, 2024 11:05 AM | 4 months ago

កិច្ចប្រជុំភាពជាដៃគូក្រុមការងារ ”ទី១៣/ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
 
 
 
 
 
 
 
 
 
 
 
កិច្ចប្រជុំភាពជាដៃគូក្រុមការងារ ”ទី១៣/ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Dialogue meeting working group 13th “Construction and Real Estates”
-------------
នាព្រឹកថ្ងៃច័ន្ទ ២រោច ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០9:0០នាទីព្រឹក នាទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ឧកញ៉ា បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ ”ទី១៣/ឌ” “ផ្នែកសំណង់និងអចលនទ្រព្យ” ផ្នែកឯកជន តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន បានដឹកនាំអនុសហប្រធាន, សមាជិកសមាជិកា និងលេខាធិការដ្ឋានសម្របសម្រួលក្រុមការងារផ្នែកឯកជន អញ្ជើញចូលរួមកិច្ចប្រជុំ ក្រុមការងារទី១៣ “ផ្នែកសំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាសហប្រធានក្រុមការងារ “ឌ/ទី១៣” តំណាងរដ្ឋាភិបាល។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តំណាងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន, តំណាងសមាគមអ្នកសាងសង់កម្ពុជា, តំណាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី ពិនិត្យ ពិគ្រោះ ពិភាក្សា និងដោះស្រាយទៅលើបញ្ហាប្រឈម និងទទួលធាតុចូល សំណើសំណូមពរ ពីវិស័យឯកជន ពាក់ព័ន្ធនឹងវិស័យសំណង់ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា រួមមាន៖ ១.ការកំណត់ទីផ្សារ និងតម្រូវការទីផ្សារក្នុងវិស័យសំណង់ដោយការផ្តល់ជូនទិន្នន័យសំណង់ជូនផ្នែកឯកជន, ២.ការបង្កើតអនុគណៈកម្មការគាំទ្រដល់ក្រុមការងារ, ៣. ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងហានិភ័យ និងការថែទាំប្រព័ន្ធនេះនៅក្នុងសំណង់អាគារ, ៤. ការសាងសង់សំណង់ដោយកំណត់នីវ៉ូបាតសូន្យ, ៥. សំណើសុំបង្កើតក្រុមការងារ ដើម្បីពិគ្រោះយោបល់លើវិស័យសំណង់ និងអចលនទ្រព្យ ជាដើម ។ ក្នុងកិច្ចប្រជុំនេះផង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាល់បញ្ហាប្រឈម និងសំណូមពរ នានា ដែលលើកដោយវិស័យឯកជន ទទួលយកទាំងអស់ នឹងពិនិត្យដោះស្រាយ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ យោគយល់គ្នា និងទទួលបានលទ្ធផលជាផ្លែផ្កា។
----------------
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected] #gpsfcambodia #pswg #gpswg #cambodiachamberofcommerce #សភាពាណិជ្ជកម្មកម្ពុជា #ccc
Post details 1