កិច្ចប្រជុំក្រុមការងារបច្ចេកទេសទី១ “ផ្នែកគយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យកាត់ដេរ” នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន.

17 Jul, 2024 15:09 PM | 4 months ago

កិច្ចប្រជុំក្រុមការងារបច្ចេកទេសទី១ “ផ្នែកគយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យកាត់ដេរ” នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន.
 
 
 
 
 
 
 
 
 
 
 
កិច្ចប្រជុំក្រុមការងារបច្ចេកទេសទី១ “ផ្នែកគយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យកាត់ដេរ” នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន.
Dialogue partnership meeting of 1st technical working group “Customs-Garment Industry Export Processing” under “Customs-Private Partnership Mechanism (CPPM)”
———
នៅថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទីរសៀល នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសទី១ “ផ្នែកគយ-ឧស្សាហកម្មបម្រើការនាំចេញវិស័យកាត់ដេរ” នៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ក្រោមអធិបតីភាព ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី សហប្រធានក្រុមការងារបច្ចេកទេសទី១ តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងសមាគមភស្តុភារកម្មកម្ពុជា, តំណាងសមាគម TAFTAC, តំណាងសមាគមឧស្សាហកម្មយានយន្តកម្ពុជា, តំណាងសមាគមស្បែកជើងកម្ពុជា, តំណាងក្រុមហ៊ុននាំចេញ នាំចូលផ្នែកឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីដំណើរការពិនិត្យ ពិគ្រោះ និងប្រមូលបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងការអនុវត្តនីតិវិធីគយក្នុងការនាំចេញវិស័យកាត់ដេរ។ កិច្ចប្រជុំក៏មានការធ្វើបទបង្ហាញស្តីពីសាវតារបស់ក្រុមការងារបច្ចេកទេសនៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ក៏ដូចជាបញ្ហាប្រឈមរបស់ផ្នែកឯកជនដែលត្រូវបានដោះស្រាយក្នុងកិច្ចប្រជុំនៃយន្តការភាពជាដៃគូលើកទី៩ កាលពីពេលកន្លងទៅដែលរួមមាន៖ ១. កំរ៉ៃសេវាបញ្ចេញទំនិញពីគយសម្រាប់ទំនិញដែលមានតម្លៃក្រោម ៨០០ដុល្លាសហរដ្ឋអាមេរិក ២. សំណើរសុំអន្តរាគមន៍ការបញ្ឈប់ការសាងទំនិញនៅចំណុចសូន្យ និង៣. ការធ្វើសាមញ្ញកម្មនៃការស្នើសុំជា Best Trader និង AEO។ ទន្ទឹមនឹងនេះកិច្ចប្រជុំក៏បន្តប្រមូលបញ្ហាប្រឈមថ្មីៗរបស់ផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យនេះបានមួយចំនួនបន្ថែមផងដែរ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៤:០០នាទីរសៀល ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
Post details 1