កិច្ចប្រជុំរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយនឹង ក្រុមការងារ “ង” “ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ” ផ្នែកឯកជន
16 Jul, 2024 16:12 PM | 4 months ago
កិច្ចប្រជុំរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយនឹង ក្រុមការងារ “ង” “ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ” ផ្នែកឯកជន
Dialogue meeting of Working group “E” Banking and Financial Service”, between Cambodia Chamber of Commerce and National Police Commissioner.
នៅថ្ងៃច័ន្ទ ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០២:៣០នាទីរសៀល នៅទីស្តីការក្រសួងមហាផ្ទៃ, ឧកញ៉ា លឹម សុជាតិ អនុប្រធានភាពាណិជ្ជកម្មកម្ពុជា និងជាអនុសហប្រធានក្រុមការងារ “ង” “ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ” តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានភាពាណិជ្ជកម្មកម្ពុជា និងសហប្រធានក្រុមការងារ “ង” ផ្នែកឯកជន និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន បានអញ្ជើញចូលរួមដឹកនាំជាសហប្រធានៃក្រុមការងារ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ នឹង ក្រុមការងារ “ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ” ផ្នែកឯកជន ដែលរៀបចំដោយក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់សមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជាដែលពាក់ព័ន្ធ, មន្ត្រីពាក់ព័ន្ធនៃអគ្គស្នងការនគរបាលជាតិ, តំណាងសមាគមធនាគារនៅកម្ពុជា, តំណាងក្រុមការងារ CAPRED និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះក្នុងគោលបំណងក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងផ្នែកឯកជនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ និងស្ថាប័នមានសមត្ថកិច្ច ក្នុងការទប់ស្កាត់បទល្មើសតាមប្រព័ន្ធធនាគារដែលកំពុងតែកើតមានឡើងក្នុងប្រទេសកម្ពុជា និងអាចឱ្យផ្នែកឯកជនផ្តល់ជាធាតុចូលពាក់ព័ន្ធនឹងបញ្ហា សំណើដំណោះស្រាយ និងនីតិវិធីមួយចំនួនក្នុងន័យជួយបង្កើនការទប់ស្កាត់បទល្មើសតាមប្រព័ន្ធធនាគារ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៤:៣០ នាទីរសៀល ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]