ទស្សនកិច្ចទៅកាន់រោងចក្រផលិតស្ករអាស៊ីខាងកើត
12 Jul, 2024 13:25 PM | 4 months ago
ទស្សនកិច្ចទៅកាន់រោងចក្រផលិតស្ករអាស៊ីខាងកើត
ទីក្រុងណានីង ប្រទេសចិន៖ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី៦ កើត ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៤ អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត បានអញ្ជើញចូលរួមទស្សនកិច្ចទៅកាន់រោងចក្រផលិតស្ករអាស៊ីខាងកើត ដែលមានការចូលរួមពី មន្ត្រីជាន់ខ្ពស់ពី រដ្ឋាភិបាលចិន និង តំណាងមកពីសភាពាណិជ្ជកម្មអាស៊ានទាំង១០ប្រទេស និងធុរជនចិន សរុបប្រមាណ ៥០ នាក់។
រោងចក្រផលិតស្ករអាស៊ីខាងកើត ជារោងចក្រផលិតស្ករមួយនៅ ស្រុក ឆុងជូ ក្រុងណានីង ប្រទេសចិន ដែល សហបង្កើតជាមួយក្រុមហ៊ុន Mitr Phol Group នៅឆ្នាំ១៩៩៣ ដើម្បីផ្គត់ផ្គង់ស្ករនៅទីក្រុងស្ករបរិមាណ ១លាន តោន រៀងរាល់ឆ្នាំ សម្រាប់ប្រទេសចិន។