ពិធីជប់លៀងអាហារពេលល្ងាចសហគមន៍ធុរកិច្ចចិន អាស៊ាន
11 Jul, 2024 11:13 AM | 4 months ago
ពិធីជប់លៀងអាហារពេលល្ងាចសហគមន៍ធុរកិច្ចចិន អាស៊ាន
ទីក្រុងណានីង ប្រទេសចិន៖ នារល្ងាចថ្ងៃ ពុធ ទី៥ កើត ខែអាសាធ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៤ អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត បានអញ្ជើញចូលរួម ពិធីជប់លៀងអាហារពេលល្ងាចសហគមន៍ធុរកិច្ចចិន អាស៊ាន ដែលមានការចូលរួមពី មន្ត្រីជាន់ខ្ពស់ពី រដ្ឋាភិបាលចិន តំណាងស្ថានទូត និងអគ្គកុងស៊ុល អាស៊ានប្រចាំទីក្រុងណានីង តំណាងមកពីសភាពាណិជ្ជកម្មអាស៊ានទាំង១០ប្រទេស និងធុរជនចិន សរុបប្រមាណ ១០០ នាក់។