កិច្ចប្រជុំក្រុមការងារ “ក” “ផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
11 Jul, 2024 10:12 AM | 4 months ago
កិច្ចប្រជុំក្រុមការងារ “ក” “ផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Dialogue partnership meeting Working group “A” “Agriculture and Agri-Industrial Sector” of the G-PSF.
———
នៅថ្ងៃពុធ ០៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទីរសៀល នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំកិច្ចប្រជុំក្រុមការងារ “ក” “ផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពសហប្រធានក្រុមការងារទាំងពីរគឺ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានក្រុមការងារ “ក” តំណាងផ្នែករដ្ឋាភិបាល និងវត្តមាន ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុសហប្រធានទី១ ក្រុមការងារ “ក” តំណាង ឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារ “ក” តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធតំណាងផ្នែករដ្ឋាភិបាល, សមាជិកពាក់ព័ន្ធតំណាងផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម និងសមាជិក សមាជិកាដែលមាននៅក្នុងសេចក្តីសម្រេចរបស់រដ្ឋាភិបាលជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីដំណើរការពិនិត្យ ពិគ្រោះ និងដោះស្រាយទៅលើបញ្ហាប្រឈមពាក់ព័ន្ធនឹងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មដែលស្នើឡើងដោយផ្នែកឯកជនដែលរួមមាន៖ ១. ការចុះធ្វើអធិការកិច្ច, ២. តម្លៃលក់ចេញក្នុងទីផ្សារអន្តរជាតិមិនទៀងទាត់ចំពោះវិស័យកសិឧស្សាហកម្ម, ៣. បញ្ហាអាកាសធាតុ, ៤. បញ្ហាប្រឈមក្នុងវិស័យអំបិល, ៥. បញ្ហាផលិតកម្ម, ៦. បញ្ហាទីផ្សារ, ៧. ការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក, ៨. អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុក១% (ពន្ធរំដោះលើប្រាក់ចំណូល) , ៩. កាតព្វកិច្ចចំពោះកសិករអ្នកចិញ្ចឹមសត្វ ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ៥:៣០នាទីល្ងាច ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]