កិច្ចប្រជុំក្រុមការងារ “ឋ” “ផ្នែកសុខាភិបាល” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

11 Jul, 2024 09:30 AM | 4 months ago

កិច្ចប្រជុំក្រុមការងារ “ឋ” “ផ្នែកសុខាភិបាល” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
 
 
 
 
 
 
 
 
 
កិច្ចប្រជុំក្រុមការងារ “ឋ” “ផ្នែកសុខាភិបាល” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
Dialogue partnership meeting Working group “L” “Health Sector” of G-PSF.
 
នៅថ្ងៃពុធ ០៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក នៅទីស្តីការក្រសួងសុខាភិបាល មានរៀបចំកិច្ចប្រជុំក្រុមការងារ “ឋ” “ផ្នែកសុខាភិបាល” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាពសហប្រធានក្រុមការងារទាំងពីរគឺ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាសហប្រធានក្រុមការងារ “ឋ” តំណាងផ្នែករដ្ឋាភិបាល និងវត្តមាន ឧកញ៉ាវេជ្ជបណ្ឌិត តាន់ គឹមមេង សហប្រធានក្រុមការងារ “ឋ” តំណាងផ្នែកឯកជន។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធតំណាងផ្នែករដ្ឋាភិបាល, សមាជិកពាក់ព័ន្ធតំណាងផ្នែកឯកជនពាក់ព័ន្ធនឹងវិស័យសុខាភិបាល និងសមាជិក សមាជិកាដែលមាននៅក្នុងសេចក្តីសម្រេចរបស់រដ្ឋាភិបាលជាច្រើនទៀតផងដែរ។
គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យទៅលើវឌ្ឍនភាពនៃក្រុមការងារ “ឋ” “ផ្នែកសុខាភិបាល” ក៏ដូចជាដំណើរការពិនិត្យ ពិគ្រោះ និងដោះស្រាយទៅលើបញ្ហាប្រឈមពាក់ព័ន្ធនឹងវិស័យសុខាភិបាលដែលស្នើឡើងដោយផ្នែកឯកជនដែលរួមមាន៖ ១. ផលវិបាកក្នុងការស្នើសុំបើកមន្ទីរពិសោធន៍, ២. រយៈអនុម័តឯកសារ Import Permit តាមប្រព័ន្ធ Online, ៣. ការចុះបញ្ជីការតាមប្រព័ន្ធ Online, ៤. ការកំណត់តម្លៃសេវាសម្រាបការស្នើសុំផ្លាស់ប្តូរ Variation Guideline, ៥. វិស័យអប់រំផ្នែកសុខាភិបាល, ៦. ការផ្តល់ឯកសារពាក់ព័ន្ធសំរាប់ការផ្សព្វផ្សាយផលិតផលចញ្ចឹមទារក និងកុមារ, ៧. ការបន្តសុពលភាពបញ្ជីការវ៉ាក់សាំង អាហារបំប៉ន ឧបករណ៍ប្រតិករ និងគ្រឿងសម្អាង, ៨. ការនាំចូលឱសថដែលមានសុពលភាពប្រើប្រាស់តិចជាង ១៨ខែ នៅពេលមកដល់ប្រទេសកម្ពុជា, ៩. បរិមាណនៃការផ្តល់ឱសថគំរូទៅជម្ឈមណ្ឌលពិសោធន៍, ១០. ផលិតផលផលិតក្នុងស្រុកប្រើក្នុងវិស័យសុខាភិបាល, ១១. បញ្ជីការឱសថដែលផុតសុពលភាព និង ១២. ការប្រើប្រាស់ HS Code ។
កិច្ចប្រជុំនេះបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ ក្នុងបរិយាកាសរីករាយ និងយោគយល់គ្នា។
————
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកតាមរយៈ [email protected]
Post details 1