សភាពាណិជ្ជកម្មកម្ពុជាចុះអនុស្សរណៈយោគយល់ជាមួយ គណៈកម្មាធិការពាណិជ្ជកម្មថៃ

07 Feb, 2024 02:21 AM | 10 months ago

សភាពាណិជ្ជកម្មកម្ពុជាចុះអនុស្សរណៈយោគយល់ជាមួយ គណៈកម្មាធិការពាណិជ្ជកម្មថៃ
 
ទីក្រុងបាងកក៖ នាព្រឹកថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ចុះហត្ថលេខាអនុស្សរណៈយោគយល់ជាមួយ លោក Sanan Angubolkul ប្រធានគណៈកម្មាធិការពាណិជ្ជកម្មថៃ ក្នុងគោលបំណងលើកកម្ពស់ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ ពិធីចុះអនុស្សរណៈយោគយល់នេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ។
ព័ត៌មានលម្អិតសូមទាក់ទងនាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃសភាពាណិជ្ជកម្មកម្ពុជា [email protected]
Post details 1